រុស្ស៊ី​បាន​បដិសេធ​ព័ត៌មានដែលថា លោក​ប្រធានាធិបតី ពូទីន ​បានសន្ទនាតាម​ទូរស័ព្ទ​ជាមួយ​លោក Trump

(VOVWORLD) - នាពីថ្ងៃទី១១ ខែវិច្ឆិកា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធព័ត៌មានអំពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិកជាថ្មី។ លោក Peskov បានបញ្ជាក់ថា បច្ចុប្បន្នមិនមានគម្រោងសម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងលោក Putin និងលោក Trump ទេ។

សេចក្តីប្រកាសនេះបានចេញផ្សាយបន្ទាប់ពីកាសែតអាមេរិក Washington Post (WP) បានដកស្រង់ប្រភពជាច្រើនបានអោយដឹងថា លោក Trump មានការសន្ទនាតាមទូរស័ព្ទជាមួយលោក Putin។ ប៉ុន្តែ ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ជាផ្លូវការនូវ ព័ត៌មាននេះទេ។

រុស្ស៊ី​បាន​បដិសេធ​ព័ត៌មានដែលថា លោក​ប្រធានាធិបតី ពូទីន ​បានសន្ទនាតាម​ទូរស័ព្ទ​ជាមួយ​លោក Trump  - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ៨ ខែវិច្ឆិកា ប្រធានាធិបតី លោក ពូទីន បានអបអរសាទរ លោក Trump ចំពោះ ជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។ លោក ពូទីនបានអោយដឹងថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចក្នុងការចរចាជាមួយលោក Trump ។ រីឯខ្លួនវិញ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC (ថ្ងៃទី ៨ ខែវិច្ឆិកា) លោក Trump បានសម្ដែង ថា លោកមិនទាន់ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោកពូទីនបន្ទាប់ពីជ័យជំនះរបស់លោកទេ ប៉ុន្តែលោក ត្រាំ បើកចំហរលទ្ធភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ