រុស្ស៊ីបានអំពាវនាវសហប្រតិបត្តិការទប់ទល់នឹងការសាកល្បងស្ដីពីសន្តិសុខនៅទ្វិបអាស៊ី

រុស្ស៊ីបានអំពាវនាវសហប្រតិបត្តិការទប់ទល់នឹងការសាកល្បងស្ដីពីសន្តិសុខនៅទ្វិបអាស៊ី - ảnh 1
រុស្ស៊ីបានអំពាវនាវសហប្រតិបត្តិការទប់ទល់នឹងការសាកល្បងស្ដីពីសន្តិសុខនៅទ្វិបអាស៊ី (RIA)

        Vovworld-នាថ្ងៃទី២៧វិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Anatoly
Antonov បានប្រកាសថា​ប្រព័ន្ធការពារកាំជ្រួច (NMD) របស់អាមេរិកគឺ​សំដៅ​បំផ្លាញ
សន្តិសុខដំបន់និងអន្តរជាតិ ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះ​បណ្ដាប្រទេសក្នុង
ដំបន់អាស៊ី-ប៉ាស៊ីហ្វិក។​ សេចក្តីប្រកាសពោលខាងលើត្រូវ​បាន​ដំណាងរុស្ស៊ីនាំចេញ
នៅកិច្ចប្រជុំដំបូងក្នុងក្របខ័ណ្ឌការសន្ទនាថ្នាក់ដឹកនាំ​ការពារជាតិបណ្ដាប្រទេស
អាស៊ីខាងត្បូងនិងអាស៊ី-អាគ្នេយ៍នៅទីក្រុង Colombo (ស្រីឡាំងកា)នាថ្ងៃទី២៧វិច្ឆិកា។​
ក្រសួងការពារជាតិរុស្ស៊ីត្រៀមខ្លួនជាស្រេចចែក​រំលែក​ជាមួយប្រទេសនៅដំបន់អាស៊ី
ខាងត្បូងនិងអាស៊ី-អាគ្នេយ៍បទពិសោធន៍​ទំនើបភាវូបនីយកម្មកំលាំងប្រដាប់អាវុធ។
លោក Antonov បានឲ្យដឹងថា បណ្ដា​ប្រទេសដំបន់អាស៊ី-ប៉ាស៊ីហ្វិកជាដៃគូធំៗរបស់
រុស្ស៊ីក្នុងវិស័យសហប្រតិបត្តិការ​បច្ចេកទេស-យោធា​ក្នុងនោះមានឥណ្ឌា ឡាវ
​ឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ