រុស្ស៊ីផ្តល់អតិភាពសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយចិន
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គស្នងការរងមជ្ឈឹមចិន ឧត្តសេនីយ៍ឯក Zhang Youxia នាថ្ងៃទី ៨ ធ្នូ នៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជួបធ្វើការជាមួយឧត្តសេនីយ៍ឯក Zhang Youxia ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
រុស្ស៊ីផ្តល់អតិភាពសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយចិន |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គស្នងការរងមជ្ឈឹមចិន ឧត្តសេនីយ៍ឯក Zhang Youxia នាថ្ងៃទី ៨ ធ្នូ នៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជួបធ្វើការជាមួយឧត្តសេនីយ៍ឯក Zhang Youxia ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ក្នុងជំនួបចរចា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រកាសថា៖ ក្រសួងការពារជាតិរុស្ស៊ីឆ្ពោះទៅការអភិវឌ្ឍន៍ទំនាក់ ទំនងជាមួយក្រសួងការពារជាតិចិនលើគ្រប់ជ្រុងជ្រោយ ព្រមទាំង អះអាងថា៖ ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការជាមួយចិនគឺជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេស របស់រុស្ស៊ី។ លោក Sergei Shoigu បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងជឿទុកចិត្តពិសេសរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ រីឯខ្លួនវិញ ឧត្តសេនីយ៍ឯក Zhang Youxia បានទទួលស្គាល់ទំនាក់ទំនងសហប្រតិបត្តិការរវាងរុស្ស៊ីនិង ចិន ដែលកំពុងអភវិឌ្ឍន៍ល្អប្រសើរ ហើយសង្ឃឹមថាទំនាក់ទំនងទ្វេភាគីនេះនឹងអភិវឌ្ឍន៍នា
ពេលខាងមុខ៕