រុស្ស៊ីលើកឡើងសំណើរៀបចំសន្និសីទ“បណ្តាមិត្តរបស់ស៊ីរី”

រុស្ស៊ីលើកឡើងសំណើរៀបចំសន្និសីទ“បណ្តាមិត្តរបស់ស៊ីរី” - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov
 (រូបថតៈ Internet)

(VOVworld)-តាមទីភ្នាក់ងារសាព័ត៌មានរបស់រុស្ស៊ីInterfaxនាថ្ងៃទី១០កក្កដាបាន
ដក​ស្រង់ពាក្សសម្តីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov ឲ្យដឹងថា
រុស្ស៊ី បានលើកឡើងសំណើររៀបចំសន្និសីទថ្មី១របស់ក្រុម “បណ្តាមិត្តរបស់ស៊ីរី”
នៅ ទីក្រុងម៉ូស្កូ។​ ក្នុងកិច្ចប្រជុំប្រព្រឹត្តទៅនៅ​Genev ស្វិសកាលពីថ្ងៃទី៣០មិថុនា
កន្លងទៅ ក្រុមនេះបានឯកភាពដំណើការ១សំដៅបើកផ្លូវឲ្យដំណាក់កាលបន្តថ្មី១
នៅស៊ីរី ជួយឲ្យប្រទេសនេះ បញ្ឈប់ជំលោះនាសព្វថ្ងៃ។ ប៉ុន្តែ លោក Mikhail
Bogdanov ក៏អះអាងថា គ្មានប្រទេសមហាអំណាចណា១ដែលមានសិទ្ធសម្រេច
អំពីជោគវា សនារបស់ប្រធានាធិបតីស៊ីរី Bashar al- Assad ទេនិងចាត់ទុកថា កិច្ចសហប្រតិបត្តិការបច្ចេកទេស យោធារវាងរុស្ស៊ីនិងស៊ីរីមិនរំលោភលើកិច្ចព្រម
ព្រៀងអន្តរជាតិទេ។

        ក៏ក្នុងថ្ងៃដ៏ដែល បេសកជនពិសេសរបស់អ.ស.បនិងសម្ព័ន្ធអារ៉ាប់ ​Kofi
Annan បានទៅដល់ទីក្រុង Badgdad របស់អ៊ីរ៉ាក់ដើម្បីជួបពិភាក្សាជាមួយថ្នាក់ ដឹកនាំរបស់ប្រទេសនេះអំពីស្ថានភាពអស្ថិរភាពនៅស៊ីរីនាសព្វថ្ងៃ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ