រុស្ស៊ីវាយប្រហារតាមជើងអាកាសបំផ្លាញ់ទីតាំងប្រយុទ្ធនៃកាំភ្លើងធំនៅភាគកណ្តាលស៊ីរី
|
យន្តហោះ Su-25 របស់រុស្ស៊ីនៅស៊ីរី (រូបថតៈ Sputnik) |
(VOVworld)-នាថ្ងៃទី២វិច្ឆិកា អ្នកនាំពាក្យក្រសួងការពាជាតិរុស្ស៊ី ឧត្តមសេនីយ៍ត្រី
លោក Igor Kanashenko បានជូនដំណឹងថា យន្តហោះរបស់ទ័ពអា កាសរុស្ស៊ីបាន
បំផ្លាញ់ ជំរកនៅក្រោមដីនិងទីតាំងប្រយុទ្ធនៃកាំភ្លើងធំការពារ ដែនអាកាសរបស់
ពួកឧទ្ទាមរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS) នៅខេត្តHoms ភាគ កណ្តាលប្រទេសស៊ីរី។ ទីភ្នាក់ងារសាព័ត៌មាន TASS បានដកស្រង់ពាក្យសម្តី របស់នាយឧត្តមសេនីយ៍
Konashenko ថា យន្តហោះចម្បាំង Su-25 របស់ កងទ័ពអាកាសរុស្ស៊ី បានវាយប្រ
ហារតម្រង់ទៅលើទីតាំងរបស់ IS នៅតំបន់ Tadmor របស់ខេត្តHoms ។ ការវាយប្រ
ហារនេះ បានបំផ្លាញ់ជំរកក្រោមដី ក៏ដូចជាទីតាំងសមរភូមិនៃកាំភ្លើងធំរបស់ក្រុម
ភេរវកម្មផងដែរ។
ទាក់ទិនដល់បញ្ហាស៊ីរី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ក្នុងថ្ងៃ
ដដែលបានអំពាវនាវរុស្ស៊ីជួយឧបត្ថម្ភស្វែងរកដំណោះស្រាយនយោបាយមួយនៅ
ស៊ីរី៕