រុស្ស៊ីអនុម័តលើពិធីសារបំពេញបន្ថែមសន្ធិសញ្ញាតំបន់អាស៊ីកណ្ដាលគ្មានអាវុធនុយក្លេអ៊ែរ


រុស្ស៊ីអនុម័តលើពិធីសារបំពេញបន្ថែមសន្ធិសញ្ញាតំបន់អាស៊ីកណ្ដាលគ្មានអាវុធនុយក្លេអ៊ែរ - ảnh 1
រុស្ស៊ីអនុម័តលើពិធីសារបំពេញបន្ថែមសន្ធិសញ្ញាតំបន់អាស៊ីកណ្ដាលគ្មានអាវុធនុយក្លេអ៊ែរ (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ មេសា ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) បានអនុម័តលើ ពិធីសារបំពេញបន្ថែមសន្ធិសញ្ញាស្តីពីតំបន់អាស៊ីកណ្ដាលគ្មានអាវុធនុយក្លេអ៊ែរ។ ពិធីសារនេះត្រូវបានចុះហត្ថលេខា នាថ្ងៃទី ៦ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុង New
York អាមេររិក ដែលកំណត់បណ្ដាមហាអំណាចមានអាវុធនុយក្លេអ៊ែរគឺ៖ អង់គ្លេស
ចិន រុស្ស៊ី អាមេរិកនិងបារាំង មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬ គំរាមកំហែងប្រើ
ប្រាស់ប្រភេទ អាវុធនេះដើម្បីប្រឆាំងជំទាស់ប្រទេសនានាដែលចូលរួមសន្ធិ
សញ្ញារួមមាន៖ Kazakhstan Kyrgystan Tajikistan Turmenistan និង Uzbekistan។
ពិធីសារនេះក៏​ហាមឃាត់រាល់សកម្មភាពគាំទ្រឬលើកទឹកចិត្តដំណើការសាក
ល្បងដឹកជញ្ជូនអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ