រុស្ស៊ីអះអាងមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលនៅស៊ីរីទេ


រុស្ស៊ីអះអាងមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលនៅស៊ីរីទេ - ảnh 1
រុស្ស៊ីអះអាងមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលនៅស៊ីរីទេ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ ធ្នូ មេបញ្ជាការកំលាំងជើងអាកាសអាវកាសរុស្ស៊ី
ឧត្តមសេនីយ៍ឯក លោក Viktor Bondarev បានប្រកាសថា៖ កងទ័ពជើងអាកាស
 របស់រុស្ស៊ីមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលទេគិតតាំងពីម៉ូស្គូចាប់ផ្តើម
យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ៣ ខែមុន។ លោក Bondarev បាន
សង្កត់ធ្ងន់ថា៖ បណ្ដាអ្នកបើកយន្តហោះត្រូវបានហ្វឹកហាត់ល្អនិងមិនធ្លាប់ វាយ
ប្រហារទៅលើទីតាំងរសើបដូចជាសាលារៀនមន្ទីពេទ្យឬវិហារឥស្លាមទេ។ មុន
នោះ អង្គការលើកលែងទោសអន្តរជាតិប្រចាំនៅអង់គ្លេសបានចាត់ទុកថា៖
បណ្ដាការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីនៅស៊ីរីបានធ្វើឲ្យជនស៊ីវិលជា
ច្រើននាក់ត្រូវស្លាប់។ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធការចោទប្រកាន់
 ពោលខាងលើ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ