លោក Kofi Annan អតីតអគ្គលេខាធិការ អ.ស.ប ទទួលអនិច្ចកម្ម

(VOVWORLD) -ប្រធានាធិបតីហ្គាណាលោក  Nana Akufo-Addo បានប្រកាសថាប្រទេសខ្លួននឹងកាន់ទុក្ខជាតិក្នុងរយៈពេល ១ សប្ដាហ៍ដើម្បីរំលឹក វិញ្ញាណក្ខន្ធ លោក Kofi Annan អតីតអគ្គលេខាធិការអ.ស.ប។
លោក Kofi Annan អតីតអគ្គលេខាធិការ អ.ស.ប ទទួលអនិច្ចកម្ម - ảnh 1

លោក Kofi Annan អតីតអគ្គលេខាធិការ អ.ស.ប ទទួលអនិច្ចកម្ម

ថ្នាក់ដឹកនាំនៅទូទាំងពិភពលោកបានសម្ដែងការសោកស្ដាយខណៈដែល លោក Kofi Annan អតីតអគ្គលេខាធិការអ.ស.ប.ទទួលអនិច្ចកម្ម។ ថ្នាក់ដឹកនាំទាំងនេះបានកោតសរសើរលោកជាអ្នការទូតឆ្នើម ដោយមានការរួមវិភាគទានជាច្រើនសម្រាប់សុខសន្តិភាពនៅលើពិភពលោក។

ប្រធានាធិបតីហ្គាណាលោក  Nana Akufo-Addo បានប្រកាសថាប្រទេសខ្លួននឹងកាន់ទុក្ខជាតិក្នុងរយៈពេល ១ សប្ដាហ៍ដើម្បីរំលឹក វិញ្ញាណក្ខន្ធ លោក Kofi Annan អតីតអគ្គលេខាធិការអ.ស.ប។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May  អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការដែល លោក Kofi Annan អតីតអគ្គលេខាធិការអ.ស.ប.ទទួលអនិច្ចកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ