លោក Nguyen Xuan Phuc ទទួលជួបជាមួយសាស្ត្រាចរ្យមហាវិទ្យាល័យ Harvard អាមេរិក
(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយសាស្ត្រាចរ្យ Davis Dapice ប្រធានសេដ្ឋវិទូនៃកម្មាវិធីវៀតណាមនៅ មហាវិទ្យាល័យ Harvard និង សាស្ត្រាចរ្យ Thomas Vallely ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគោលគំនិតអប់រំនៃមហាវិទ្យាល័យវៀតណាម និងជានាយកកម្មវិធីវៀតណាមនៅមហាវិទ្យាល័យ Harvard អាមេរិក។
លោក Nguyen Xuan Phuc ទទួលជួបជាមួយសាស្ត្រាចរ្យមហាវិទ្យាល័យ Harvard អាមេរិក |
នាព្រឹកថ្ងៃទី ១៨ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយសាស្ត្រាចរ្យ Davis Dapice ប្រធានសេដ្ឋវិទូនៃកម្មាវិធីវៀតណាមនៅ មហាវិទ្យាល័យ Harvard និង សាស្ត្រាចរ្យ Thomas Vallely ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគោលគំនិតអប់រំនៃមហាវិទ្យាល័យវៀតណាម និងជានាយកកម្មវិធីវៀតណាមនៅមហាវិទ្យាល័យ Harvard អាមេរិក។
នៅក្នុងជំនួបទាំងនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីស្ដីពីការដឹកនាំ និងគ្រប់គ្រងជាន់ខ្ពស់វៀតណាមក្នុងរយៈពេលកន្លងទៅ ហើយបានឲ្យដឹងថា វៀតណាមកំពុងជ្រើសរើសរាល់វិធានការ ដើម្បីនាំវៀតណាមក្លាយទៅជាប្រទេសខ្លាំងក្លាលើវិស័យសេដ្ឋកិច្ច។
រីឯខ្លួនវិញ សាស្ត្រាចរ្យ Thomas Vallely បានវាយតម្លៃចំពោះវៀតណាមគឺមានល្បឿនកំណើនសេដ្ឋកិច្ចល្អបង្គួជាងបើប្រៀបនឹងប្រទេសនានានៅក្នុងតំបន់ ហើយលោកបានឲ្យដឹងថា ដើម្បីក្លាយទៅជាប្រទេសខ្លាំងក្លានៅអាស៊ីនោះ វៀតណាមគប្បីផ្ដោតសំខាន់លើសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងយកចិត្តទុកដាក់ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅវាលសណ្ដទន្លេ Cuu Long ផងដែរ៕