លោក Quoc Co និង Quoc Nghiep ជាប្រភពកម្លាំង របស់វៀតណាមក្នុងការប្រកួត Britain ‘s Got Talent ឆ្នាំ២០១៨

(VOVWORLD) -សិល្បករសៀកវៀតណាម លោក Quoc Co និង Quoc Nghiep បានអះអាង ថាជ័យជំនះដ៏ធំបំផុតគឺមិនមែនដោយការឈ្នះរង្វាន់នៅក្នុងរាត្រីប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Britain ‘s Got Talent ឆ្នាំ២០១៨ ឬការកោតសរសើររបស់ទស្សនិកជន អន្តរជាតិចំពោះទេពកោសល្យនិងការហាត់ពត់លត់ដំនោះទេ គឺដោយសារ នេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយអំពីស្មារតីនិងឧទ្ទេសនាមអំពីរូបភាពទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក។
លោក Quoc Co  និង Quoc Nghiep ជាប្រភពកម្លាំង របស់វៀតណាមក្នុងការប្រកួត Britain ‘s Got Talent ឆ្នាំ២០១៨ - ảnh 1 លោក Quoc Co  និង Quoc Nghiep ជាប្រភពកម្លាំង របស់វៀតណាមក្នុងការប្រកួត Britain ‘s Got Talent ឆ្នាំ២០១៨

បងប្អូនបង្កើតទាំងពីររូបនេះទទួលបានការគាំទ្រពីទស្សនិកជនអង់គ្លេស ដែល ជាកម្លាំងចលករដ៏ធំបំផុត ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈ ពេល ២០ ឆ្នាំកន្លងទៅ។ ជំហានលោតផ្លោះនាទីចុងក្រោយនៃឈុត សំដែងរបស់បងប្អូនទាំងពីររូបនេះក្នុងវគ្គផ្តាច់ព្រ័ត្រ បានចាត់ទុកថា មានការ ប្រមូលផ្តុំគ្រប់កក្តាទាំងអស់ ដូចជា ការប្តេជ្ញាចិត្ត ការតាំងចិត្ត ភាពក្លាហាន ការជក់ចិត្ត នឹងអាជីព និង ស្នាដៃនានាដែលសម្រេចបានក្រោយរយៈពេលហ្វឹក ហាត់ជា ច្រើនឆ្នាំកន្លងមក។

គួរបញ្ចាក់ដែរថា លោក Quoc Co និង Quoc Nghiep គ្រោងទុកនឹងរៀបចំ កម្មវិធីសំដែងមួយដោយឥតគិតថ្លៃដើម្បីថ្លែងអំណរគុណដល់ទស្សនិកជននៅ ទីក្រុងហូជីមិញនៅចុងខែមិថុនាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ