លោក To Huy Rua បានទទួលជួបសន្ទនាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន
|
លោក To Huy Rua បានទទួលជួបសន្ទនាអគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន |
Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅអាគ៌ាភ្ញៀវរដ្ឋាភិបាល Akasaka ជប៉ុន
ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមវៀតណាមលោក To Huy Rua បានមាន
ជំនួបសន្ទនាជាមួយលោក Hiroshi Rinno អគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុ Credit
Saison។ នេះជាសកម្មភាពស្ថិតក្នុងដំណើរទស្សនកិច្ចនៅជប៉ុនរបស់គណៈប្រតិភូ
ជាន់ខ្ពស់វៀតណាមដឹកនាំដោយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong។ នៅពិធីទទួលជួបសន្ទនា លោក To Huy Rua សូមឲ្យក្រុមហ៊ុន
ហិរញ្ញវត្ថុជប៉ុនបន្តបើកទូលាយសកម្មភាពរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់វៀតណាម។ លោក To Huy Rua បានអះអាងថាវៀតណាមនឹងបង្ក
លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសក្នុងនោះមានក្រុមហ៊ុន Credit
Saison ធ្វើសកម្មភាពនៅវៀតណាមផង។
រីឯអគ្គនាយក Hiroshi Rinno សន្យានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
សំដៅលើកកំពស់ប្រសិទ្ធិភាពសកម្មភាពនៃក្រុមហ៊ុនស្វែងរកវិធានការ
សហប្រតិបត្តិការសមស្របដើម្បីជំរុញគំរោងការណ៍នៅក្រុងហាណូយនិងទីក្រុង
ហូជីមិញ៕