លោក Vu Duc Dam៖ គប្បីធានាលក្ខណៈថ្លៃថ្លា និងវប្បធម៌ដ៏ស៊ីជម្រៅរបស់សារមន្ទីរហូជីមិញ
(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅពិនិត្យជាក់ស្ដែង និងពិភាក្សាជាមួយថ្នាក់ដឹកនាំ សារមន្ទីរហូជីមិញអំពីបញ្ហាទាក់ទិននានាដល់ការកែលម្អ វិនិយោគបច្ចេកវិទ្យា និងត្រៀមរៀបចំសម្រាប់បណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាលោកប្រធានហូជីមិញទទួលមរណភាព (ឆ្នាំ ២០១៩) និងលើកទី ១៣០ ទិវាកំណើតលោកប្រធានហូជីមិញ (ឆ្នាំ ២០២០)
លោក Vu Duc Dam៖ គប្បីធានាលក្ខណៈ
ថ្លៃថ្លា និងវប្បធម៌ដ៏ស៊ីជម្រៅរបស់សារមន្ទីរហូជីមិញ |
នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅពិនិត្យជាក់ស្ដែង និងពិភាក្សាជាមួយថ្នាក់ដឹកនាំ សារមន្ទីរហូជីមិញអំពីបញ្ហាទាក់ទិននានាដល់ការកែលម្អ វិនិយោគបច្ចេកវិទ្យា និងត្រៀមរៀបចំសម្រាប់បណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាលោកប្រធានហូជីមិញទទួលមរណភាព (ឆ្នាំ ២០១៩) និងលើកទី ១៣០ ទិវាកំណើតលោកប្រធានហូជីមិញ (ឆ្នាំ ២០២០)
ដោយកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិកនៃសារមន្ទីរហូជីមិញនាប៉ុន្មានឆ្នាំកន្លងទៅ លោក Vu Duc Dam បានឲ្យដឹងថា សារមន្ទីរហូជីមិញស្ថិតក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ Ba Dinh ដូច្នេះ ការកែលម្អគប្បីមានការតភ្ជាប់ និងព្រមៗគ្នាអំពីលំហ ស្ថាបត្យកម្ម ជាមួយកេរ្តិ៍ដំណែលផ្សេងៗទៀត។ ជាពិសេសគឺសារមន្ទីរគម្បីមានសណ្ដាប់ធ្នាប់ ស្អាតបាត ឲ្យសមស្របនឹងកន្លែងរក្សាវត្ថុ រូបភាព និងឯកសារអំពីលោកប្រធានហូជីមិញ។
លោក Vu Duc Dam បានស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បើកកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នទាក់ទិននានាអំពីសកម្មភាពនៃសារមន្ទីរនេះ ក្នុងនោះគប្បីធានាលក្ខណៈថ្លៃថ្លា វប្បធម៌ និងសុវត្ថិភាពសម្រាប់សារមន្ទីរ ក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ Ba Dinh៕