លើកកំពស់តួនាទីរបស់ជួរបញ្ញាវ័ន្តវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម
|
ប្រធានគណះកម្មាធិការ មជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម និងជាឧបនាយករដ្ឋមន្ត្រី លោក Nguyen Thien Nhan (VOV) |
(VOV)_នារសៀលថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ ប្រធានគណះកម្មាធិការ
មជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម និងជាឧបនាយករដ្ឋមន្ត្រី លោក Nguyen Thien
Nhan បានជួបធ្វើការជាមួយសម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដើម្បីបង្កើនការរួមសហការធ្វើសកម្មភាព រវាងស្ថាប័នទាំងពីរ។ ថ្លែងមតិនៅទីនេះ
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ រណះសិរ្យមាតុភូមិវៀតណាម និង
សមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ត្រូវបង្កើនសហការនិងមានយន្តការកសាងបណ្ដាកម្មវិធីរួមសហការក្នុងឆ្នាំ ២០១៤ និងបណ្ដាឆ្នាំជាបន្ត។ ក្នុងនោះ ត្រូវ
យក ចិត្តទុកដាក់ដល់ការរួមមតិ ចូលក្នុងសេចក្ដីព្រាងគំរោងការណ៍កសាងជាក់ស្ដែង អំពីបែបបទឃ្លាំមើល និងបដិវាទសង្គមរបស់រណសិរ្យនិងអង្គការសមាគម លើក
កំពស់តួនាទីដ៏សែនសំខាន់របស់ជួរបញ្ញាវ័ន្ត វិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងការធ្វើ
សេនាធិការជា មួយបក្ស និងរដ្ឋអំពីបណ្ដាយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ដល់ឆ្នាំ
២០១៥៕