លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងសហគមន៍អាស៊ាន
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
(VOV)_នាព្រឹកថ្ងៃទី១៨ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំ
អធិប្បាយអំពី៖ សហគមន៍អាស៊ាន និងការចូលរួមរបស់វៀតណាម។ នៅទីនេះ ដំ
ណាងក្រសួងការបរទេស និងក្រសួង ស្ថាប័នទាក់ទិននានា បានផ្តល់ជូនសមាជិក
សមាជិកាសភានានា នូវទស្សនះវិស័យសរុបមួយ អំពីសហគមន៍អាស៊ាន ឱកាស
និងការលំបាកសាកល្បង នាពេលសហគមន៍បានបង្កើតឡើង ហើយនាំចេញសំ
ណើរមួយចំនួន ដើម្បីលើកកំពស់តួនាទីរបស់រដ្ឋសភា ចំពោះការជំរុញកិច្ចសហ
ប្រតិបត្តិការក្នុងសហគមន៍អាស៊ាន។ តាមនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh ថា៖ការបង្កើតសហគមន៍អាស៊ាន
នឹងរួមចំណែកលើកកំពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន នៅក្នុងតំបន់។ នេះ
គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ របស់អាស៊ាន ក្រោយរយៈពេល៤៨ឆ្នាំកសាងនិង
អភិវឌ្ឍន៍។
“ ចាប់ពីពេលបានបង្កើតមក សហគមន៍អាស៊ានមានចំនួនប្រជាជន៦០០
លាននាក់ ដោយតំលៃ GDP សរុបចំនួន បីលានលានដុល្លារអាមេរិក មានកម្លាំង
ពលកម្មសម្បូរ ឈរលំដាប់ថ្នាក់ទី៣ ក្រោយចិននិងឥណ្ឌា។ នេះគឺជាទីផ្សារមួយ
និងមូលដ្ឋានផលិតកម្មឯកភាពមួយ សំរាប់ប្រទេសអាស៊ាននានា។ ហើយនេះក៏
គឺជាតំបន់ផ្លាស់ប្តូរដោយសេរីរបស់មនុស្ស ទំនិញសេវាកម្ម ពលកម្មជំនាញ ខឿន
សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា មានកម្លាំងប្រកួតប្រជែងខ្ពស់ដើម្បីធ្វើ
សមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកល៕”