លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់រដ្ឋសភាផ្សាភ្ជាប់នឹងអនុវត្តរដ្ឋធម្មនុញ្ញ
|
លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់រដ្ឋសភាផ្សាភ្ជាប់នឹងអនុវត្តរដ្ឋធម្មនុញ្ញ (VOV) |
Vovworld-លើកកំពស់ប្រសិទ្ធិភាពការសួរដេញដោលរបស់រដ្ឋសភាផ្សាភ្ជាប់
នឹងអនុវត្តរដ្ឋធម្មនុញ្ញ ជាប្រធានបទនៃសិក្ខាសាលាដោយខុទ្ទកាល័យរដ្ឋសភា
រៀបចំនាថ្ងៃទី២២និង២៣កក្កដានៅទីក្រុង Da Nang។ សិក្ខាសាលាស្ថិតក្នុងក្រប
ខ័ណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍ជាតិ នៃស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ
អាមេរិកប្រចាំនៅវៀតណាមដំណាក់កាល២០១៤-២០១៨។ បណ្ដាដំណាងដែល
ចូលរួមសិក្ខាសាលាបានប្រមូលផ្ដុំវាយតំលៃនូវប្រសិទ្ធិភាពក៏ដូចជាការជំពាក់
ជំពិននៅបណ្ដាសម័យសួរដេញដោលក្នុងបណ្ដាកិច្ចប្រជុំរដ្ឋសភាកន្លងទៅ លើក
មតិដំណោះស្រាយលើកកំពស់ប្រសិទ្ធិភាពសួរដេញដោលនៅសម័យប្រជុំ
រដ្ឋសភាជាដើម។ ថ្លែងមតិនៅសិក្ខាសាលា អនុប្រធានរដ្ឋសភាលោក Huynh Ngoc
Son បានអះអាងថា៖
“ការសួរដេញដោលជាបញ្ហាមិនថ្មី ប៉ុន្តែសកម្មភាពនេះត្រូវបានផ្លាស់ប្តូរថ្មីកែ
លំអរ ពិសេសគឺក្នុងលក្ខណៈកំពុងសកម្មលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញថ្មី ច្បាប់
ចាត់តាំងរដ្ឋសភាវិសោធនកម្មដែលជិតចូលជាធរមាននិងច្បាប់សកម្មភាពឃ្លាំមើល
នៃរដ្ឋសភាក្រុមប្រឹក្សាប្រជាជននឹងបានពិនិត្យអនុម័ត។រាល់មតិនៅសិក្ខាសាលានឹង
ជាព័ត៌មានដ៏សំខាន់រួមចំណែកកែលំអរលើកកំពស់ថែមទៀតគុណភាពនៃការងារ
នេះ៕”