|
លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋសំដៅអភិវឌ្ឍវិស័យទេសចរណ៍
នៅតំបន់ពាយ័ព្យ ((Đức Anh/VOV5)) |
(VOV)_នាព្រឹកថ្ងៃទី ៣ មេសា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំតំ
បន់ពាយ័ព្យបានរៀបចំសន្និសីទស្ដីអំពីការអនុវត្ត សេចក្តីសម្រេចចិត្តសេខ ០៨ របស់
ការិយាល័យនយោបាយស្ដីអំពីការអភិវឌ្ឍន៍ វិស័យទេសចរណ៍សំដៅក្លាយទៅជាផ្នែក
សេដ្ឋកិច្ចមុខព្រួញនៅតំបន់ពាយ័ព្យ ។ អង្គប្រជុំបានទទួលស្គាល់ថា ដើម្បីអភិវឌ្ឍន៍
វិស័យទេសចរណ៍ ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញនៅតំបន់ពាយ័ព្យ គប្បីបង្កើន
តួនាទីសម្រប សម្រួលតំបន់របស់គណៈកម្មាធិការបញ្ជាណែនាំពាយ័ព្យក្នុងការតភ្ជាប់
បណ្ដា សកម្មភាពទេសចរណ៍នៅមូលដ្ឋាន ។ លោក Ngo Hoai Trung អគ្គនាយករងនៃ
អគ្គនាយកដ្ឋានទេសចរណ៍បានអះអាងថា៖ “នៅក្នុងដំណាក់កាលខាងមុខនេះ
ក្រៅពីការបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទៅកាន់មណ្ឌលទេសចរ យើងគប្បី
អនុវត្តយ៉ាងខ្លាំងក្លាសារចរលេខ ១៨ របស់នាយករដ្ឋមន្ត្រីស្ដីអំពីការបង្កើនការគ្រប់គ្រង
បរិយាកាសទេសចរណ៍ ធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។គប្បីបន្តផ្ដល់
អាទិភាពសម្រាប់កសាងផលិតផលទេសចរណ៍ទំនើប ដែលសមស្របនឹងចំណង់ចំណូល
ចិត្តរបស់ទីផ្សារ ។ផ្តោតសំខាន់លើផលិតផលដែលមានលក្ខណៈ ដោយឡែករបស់តំបន់
ពាយ័ព្យគឺទេសភាពធម្មជាតិ។វិនិយោគកែលម្អឫកសាងមូលដ្ឋានសម្ភារៈទេសចរណ៍តាម
ទិសទំនើបដែលផ្សាភ្ជាប់នឹងលក្ខណៈពិសេសនៃភូមិសាស្រ្ត និងមនុស្សក្នុងតំបន់នេះ”៕