|
លើកដម្កើងនិងប្រគល់កត្តិនាមកសិករឆ្នើមចំនួន៦៣នាក់ឆ្នាំ២០១៤ (VOV) |
Vovworld-នាយប់ថ្ងៃទី១១តុលានៅទីក្រុងហាណូយ មជ្ឈឹមសមាគមកសិករវៀតណាមបានរៀបចំលើកដម្កើងនិងប្រគល់រង្វាន់កត្តិនាមកសិករវៀតណាមឆ្នើម
ឆ្នាំ២០១៤ជូនកសិករគំរូចំនួន៦៣នាក់មានការរួមចំណែកក្នុងបុព្វហេតុកសាង
កសិកម្ម-កសិករ-ជនបទ។
មានកត្តយសទទួលបានរង្វាន់កសិករឆ្នើមឆ្នាំ២០១៤ លោក Le Dinh Hoan នៅ
ឃុំ Huong Lap ស្រុក Huong Hoa ខេត្ត Quang Tri បានសំណេះសំណាលថា៖
“ខ្ញុំបានហានចូលដំបន់ Tay Nguyen មុននេះ១៥ឆ្នាំបញ្ជូនពូជដើមឈើមកដើម្បី
ស្រាវជ្រាវដាំនៅដំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច។ ថ្ងៃនេះខ្ញុំមោទនភាពត្រូវបានតាងនាមឲ្យ
ប្រជាកសិករ Quang Tri មករដ្ឋធានីទទួលរង្វាន់។ ពេលត្រឡប់មកវិញ ខ្ញុំនឹងជំរុញបង
ប្អូនអភិវឌ្ឍន៍ព្រៃឈើនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពក្រីក្រនៅដំបន់ឆ្ងាយ
ដាច់ស្រយាល ដំបន់ព្រំដែន៕”