|
រំលឹកខួបងនុស្សាវរីយ៍ទិវាប្រពៃណីកំលាំងយុវជនស្ម័គ្រចិត្តនិងលើកដម្កើងអតីតយុវជនស្ម័គ្រចិត្តគំរូ។ |
VOV-នាថ្ងៃទី១២កក្កដានៅក្រុងហាណូយសមាគមអតីតយុវជនស្ម៍គ្រចិត្ត
វៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៦២ទិវាលោកប្រធានហូជីមិញបាន
បង្កើតកំលាំងយុវជនស្ម័គ្រចិត្ត(ទី១៥កក្កដា) និងលើកដម្កើងអតីតយុវជន
ស្ម័គ្រចិត្តគំរូចំនួន៣០០នាក់ដែលបានជួយគ្នាធ្វើសេដ្ឋកិច្ចពូកែដើម្បីរួចផុតពី
ភាពក្រីក្រ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien
Nhan បានលើកសរសើររាល់ស្នាដៃដ៏ធំធេងដែលកំលាំងយុវជនស្ម័គ្រចិត្ត
ទទួលបានក្នុងដំណាក់កាលប្រទេសជាតិមានសង្គ្រាមនិងដំណាក់កាល
សន្តិភាព។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ “បណ្ដាអតីតយុវជនស្ម័គ្រចិត្តដែលត្រូវបានលើកដម្កើងថ្ងៃនេះជាដំណាង ឆ្នើមបំផុតឲ្យគំរូជឿនលឿនរាប់ពាន់នាក់ក្នុងកំលាំងនេះ។ គេមានស្មារតី ឆ្លងកាត់លើការលំបាករបស់អតីតយុវជនស្ម័គ្រចិត្តទាំងឡាយនៅទូទាំង
ប្រទេស។ តាងនាមឲ្យនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ខ្ញុំស្វាគមយ៉ាងកក់ក្តៅ ចំពោះស្នាដៃដែលសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមទទួលបាន រាល់ជោគជ័យរបស់ចលនាងតីតយុវជនស្ម័គ្រចិត្តជួយគ្នាធ្វើសេដ្ឋកិច្ចពូកែ
ដើម្បីរួចផុតពីភាពក្រីក្រ។ ថ្លែងអំណរគុណការរួមវិភាគទានដ៏ធំធេងរបស់ អតីតយុវជនស្ម័គ្រចិត្តចំនួន៣៥០ពាន់នាក់ជាមួយស្មារតីឈានទៅមុខឆន្ទះប្តេជ្ញាឈ្នះនិងច្នៃប្រឌិតដោយឥតឈប់ឈរ៕”