លើកទឹកចិត្តសហគ្រាសជលផលឱ្យអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក

(VOVWORLD) -  នារសៀលថ្ងៃទី៧តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានចូលរួមនិងទស្សនាស្តង់ទំនិញនានានៅផ្សារណាត់ត្រីប្រា និងផលិតផលជលផលវៀតណាមដែលរៀបចំឡើងដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ នៅមជ្ឈមណ្ឌលពិព័រណ៍កសិកម្មវៀតណាម  ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨តុលាឆ្នាំ២០១៧។ ឧបនាយករដ្ឋមន្ត្រី
លើកទឹកចិត្តសហគ្រាសជលផលឱ្យអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក - ảnh 1លើកទឹកចិត្តសហគ្រាសជលផលឱ្យអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក 

          នារសៀលថ្ងៃទី៧តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានចូលរួមនិងទស្សនាស្តង់ទំនិញនានានៅផ្សារណាត់ត្រីប្រា និងផលិតផលជលផលវៀតណាមដែលរៀបចំឡើងដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ នៅមជ្ឈមណ្ឌលពិព័រណ៍កសិកម្មវៀតណាម  ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨តុលាឆ្នាំ២០១៧។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលស្គាល់ថា៖ សហគ្រាសបានរៀបចំយ៉ាងប្រុងប្រយ័ត្ននិងហ្មត់ចត់សំរាប់ការចូលរួមផ្សារណាត់ ក៏ដូចជាសំរាប់ការពង្រីកទីផ្សារជលផលនៅភាគខាងជើងវៀតណាមផងដែរ។ ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានសង្កត់ធ្ងន់ថា: រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្ម ដោយផ្សារភ្ជាប់ផលិតកម្មជាមួយទីផ្សារ។ ដូច្នោះហើយផលិតកម្មត្រូវតែយកទីផ្សារអន្តរជាតិធ្វើជាគោលដៅដើម្បីលើកកម្ពស់គុណភាព កាត់បន្ថយតំលៃនៃផលិតផល ទន្ទឹមនឹងនោះត្រូវយកចិត្តទុកដាក់ជាពិសេសដល់ទីផ្សារក្នុងស្រុក ប្រជាជនត្រូវបានប្រើប្រាស់ផលិតផលល្អបំផុត របស់សហគ្រាសក្នុងស្រុក។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានស្នើឱ្យបណ្ដាអង្គភាពអាជីវកម្មបន្តជំរុញការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងផលិតកម្មនិងកែច្នៃ ពង្រីកទីផ្សារប្រើប្រាស់និងលើកកម្ពស់សកម្មភាពផ្សាយពាណិជ្ជកម្មនិងណែនាំផលិតផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ