លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត
(VOVWORLD) - នាយប់ថ្ងៃទី ២៣ តុលា តាមម៉ោងក្នុងតំបន់ នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាការងារជាមួយអគ្គ លេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ
លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV Moscow) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ ប្រទេសនីមួយៗ; ឯកភាពនឹងដឹកនាំស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ជំរុញការអនុវត្ត គម្រោងធំៗតភ្ជាប់សេដ្ឋកិច្ចទាំងពីរវៀតណាម-ឡាវ ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចទាំងបី វៀតណាម-ឡាវ-កម្ពុជា; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីម្តងទៀតនូវការបន្ត ពង្រឹងចំណងសាមគ្គីភាពដ៏ស្អិតរមួតរវាងវៀតណាម-ឡាវ-កម្ពុជា; ឯកភាពសហការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីពង្រីកសាមគ្គីភាពរវាងប្រជាជាតិទាំងបី បក្សទាំងបី និងប្រទេសទាំងបី; អះអាងនូវការគោរពនិងការផ្តល់អាទិភាពខ្ពស់បំផុតជានិច្ចចំពោះ ទំនាក់ទំនងមិត្តភាព ដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ ជ្រុងជ្រោយរវាងវៀតណាម និងឡាវ៕