លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ជំរុញការអនុវត្តភារកិច្ចអភិវឌ្ឍន៍ទីក្រុងហាណូយនាពេលខាងមុខ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវ បន្តជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ; បន្តពង្រឹងកម្លាំងចលករកំណើន ប្រពៃណីនានា ជាពិសេសការវិនិយោគ ការនាំចេញ និងការប្រើប្រាស់; ជំរុញកម្លាំង ចលករកំណើនថ្មី ជាពិសេសសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋ កិច្ចចំណេះដឹង និងសេដ្ឋកិច្ចចែករំលែក។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ។ រូបថត៖ VOV |
នាព្រឹកថ្ងៃទី ១៧ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខ កិច្ចការបរទេស ជា ពិសេសស្ថានភាពផលិតកម្ម អាជីវកម្ម ការវិនិយោគសាធារណៈ ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ការនាំចូលនាំចេញ ការវិនិយោគសាងសង់លំនៅដ្ឋានសង្គម និងការ អនុវត្តកម្មវិធីគោលដៅជាតិ ក៏ដូចជា ភារកិច្ចនិងដំណោះស្រាយនាពេលខាងមុខផង ដែរ។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវ បន្តជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ; បន្តពង្រឹងកម្លាំងចលករកំណើន ប្រពៃណីនានា ជាពិសេសការវិនិយោគ ការនាំចេញ និងការប្រើប្រាស់; ជំរុញកម្លាំង ចលករកំណើនថ្មី ជាពិសេសសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋ កិច្ចចំណេះដឹង និងសេដ្ឋកិច្ចចែករំលែក។ ទន្ទឹមនឹងនោះ ទីក្រុងហាណូយត្រូវឈាន មុខគេក្នុងផ្នែកនវានុវត្តន៍ ការចាប់ផ្ដើមអាជីវកម្ម ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ កសាងទីក្រុងឆ្លាតវៃ; លើកកំពស់ សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត ជាពិសេសសន្ទស្សន៍នៃការពេញចិត្តរបស់ប្រជា ជន។ ទន្ទឹមនឹងនោះ គឺការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដូចជា ចរាចរណ៍ ការថែទាំសុខភាព ការអប់រំ សង្គមកិច្ច បរិស្ថាន និងសុខុមាលភាពសង្គម; យកចិត្ត ទុកដាក់លើការអភិវឌ្ឍវិស័យសុខាភិបាល អប់រំ មិនបណ្ដោយឲ្យកើតមានស្ថាន ការណ៍ខ្វះខាតថ្នាំឱសថ បរិក្ខារពេទ្យ មិនដំឡើងថ្លៃសៀវភៅសិក្សា; បន្តជំរុញផលិត កម្ម និងអាជីវកម្ម; ពិនិត្យឡើងវិញនូវកិច្ចការវប្បធម៌ កីឡា; ជំរុញសេដ្ឋកិច្ចបរទេស និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕