លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យនារីវៀតណាមសាមគ្គីគ្នា និងខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបទិវានារីវៀតណាម (២០ តុលា) នារសៀលថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញធ្វើ ទស្សនកិច្ចនៅវិទ្យាស្ថាននារីវៀតណាម និងជួបសំណេះសំណាលជាមួយកម្មាភិបាល សហភាពនារីវៀតណាម ព្រមទាំងសាស្ត្រាចារ្យ និស្សិត និងសិក្ខាកាមនៃវិទ្យាស្ថាន ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងព្រឹត្តិការណ៍។ |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលការណ៍ណែនាំ យុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើនសម្រាប់ការអភិវឌ្ឍ របស់នារី ត្រូវបានបក្ស និងរដ្ឋបានចេញផ្សាយនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្កើតបរិយាកាសសម្រាប់នារីវៀតណាមមានការអភិវឌ្ឍ អះអាងនូវឋានៈរបស់ខ្លួន និងរួមវិភាគទានសម្រាប់សង្គម។ ឈានចូលយុគសម័យថ្មី ដែលជាយុគ សម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យនារីវៀត ណាមបន្តពង្រីកប្រពៃណីដ៏រុងរឿង; មានសាមគ្គីភាពនិងការស្រុះចិត្តគំនិតជានិច្ច រួបរួមជាមួយប្រទេសជាតិទាំងមូល ខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបានជោគជ័យនូវ គោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានកំណត់។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិទ្យាស្ថាននារីវៀតណាមបន្តពង្រីកប្រពៃណី ដ៏ល្អប្រសើរនិងសមិទ្ធិផលល្អដែលសម្រេចបាន; មានភាពម្ចាស់ការ ច្នៃប្រឌិតដោយ ឥតឈប់ឈរ ដើម្បីបំពេញគោលដៅដែលបានកំណត់ឱ្យបានល្អបំផុត៕