លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ សាមគ្គីភាពត្រូវតែបង្ហាញតាមរយៈសកម្មភាពជាក់ស្ដែង

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៤ ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមទិវាបុណ្យមហា សាមគ្គីជនជាតិទាំងមូលជាមួយប្រជាពលរដ្ឋបណ្ដាជនជាតិនៅឯទីប្រជុំជនលេខ ៨ ទីរួមស្រុក Na Sam ស្រុក Van Lang ខេត្ត Lang Son ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ សាមគ្គីភាពត្រូវតែបង្ហាញតាមរយៈសកម្មភាពជាក់ស្ដែង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចូលរួមទិវាបុណ្យមហា សាមគ្គីជនជាតិទាំងមូលជាមួយប្រជាពលរដ្ឋបណ្ដាជនជាតិនៅឯទីប្រជុំជនលេខ ៨ ទីរួមស្រុក Na Sam ស្រុក Van Lang ខេត្ត Lang Son។ (រូបថត៖ VOV)
នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការរៀបចំទិវាបុណ្យមហាសាមគ្គី ជនជាតិទាំងមូលនៅតាមទីប្រជុំជន បានរួមចំណែកពង្រឹងកម្លាំងនៃផែនមហាសាមគ្គី ជនជាតិ និងលើកកំពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងសម័យកាលថ្មី។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ អាជ្ញាធរ រណសិរ្សមាតុភូមិ អង្គការ នយោបាយសង្គម និងប្រជាជនបន្តរួមកម្លាំងកាយចិត្ត លើកកំពស់ស្មារតីខ្លួនទីពឹងខ្លួន សាមគ្គីភាព លើកទឹកចិត្ត ជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារដែលមានស្ថានភាពលំបាក ខិតខំឈានឡើងឱ្យមានជីវភាពកាន់តែប្រសើរឡើង ដោយស្មារតី "មិនទុកឲ្យនរណា ម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ"។
«ខ្ញុំសង្កត់ធ្ងន់លើ៣ចំណុច។ ទី១ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម សម្រាប់ប្រជាពលរដ្ឋ។ ទី២ យើងត្រូវ លុបចោលចំណុចស្ទះទាក់ទងនឹងគមនាគមន៍ ដើម្បីឱ្យមានប្រព័ន្ធគមនាគមន៍អន្តរខេត្ត អន្តរតំបន់ និងអន្តរជាតិ។ ទី៣ ខេត្ត Lang Son ត្រូវពង្រីកស្មារតីមហាសាមគ្គីភាព អន្តរជាតិ កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ លើកកំ ពស់ស្មារតីមិត្តភាពវៀតណាម-ចិន។ ខេត្តព្រំដែន Lang Son ក៏ដូចជាខេត្តភាគខាង ជើងនានាត្រូវធានាស្មារតីនេះ”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ សាមគ្គីភាពត្រូវតែបង្ហាញតាមរយៈសកម្មភាពជាក់ស្ដែង - ảnh 2លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជូនអំណោយដល់ទីប្រជុំជនលេខ ៨ ទីរួមស្រុក Na Sam។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជឿជាក់ថា ប្រជាពលរដ្ឋនៅទីប្រជុំជន លេខ ៨ និងខេត្ត Lang Son នឹងលើកកំពស់ស្មារតីមហាសាមគ្គីភាពក្នុងសង្កាត់ នីមួយៗ ទីរួមស្រុក ស្រុក ខេត្ត ទូទាំងប្រទេស និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ