លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak

(VOVWORLD) - ក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសេដ្ឋកិច្ចសង្គមសំខាន់ៗ ដែលបក្សភាគ រដ្ឋបាល កងទ័ព និងប្រជាជនខេត្ត Dak Lak សម្រេចបាន រួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិទាំងមូល។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១៨ ខែសីហា នៅទីក្រុង Buon Ma Thuot នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិសុខក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៤។

ក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសេដ្ឋកិច្ចសង្គមសំខាន់ៗ ដែលបក្សភាគ រដ្ឋបាល កងទ័ព និងប្រជាជនខេត្ត Dak Lak សម្រេចបាន រួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិទាំងមូល។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញយ៉ាងច្បាស់ពីការលំបាក និងបញ្ហាប្រឈមផងដែរ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Dak Lak ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍តំបន់អេកូឡូស៊ី លើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិ; ក្លាយជាគោលដៅទេសចរណ៍ដ៏វិសេសវិសាល ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ក្នុងនោះ ទីក្រុង Buon Ma Thuot គឺជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen ជាច្រកទ្វារនៃសមាហរណកម្មតំបន់និងអន្តរជាតិ។ ប្រជាជនមានជីវភាពរស់នៅប្រកបដោយគុណភាព ជាមួយនឹងសេវាកម្មសង្គមល្អ បរិស្ថានត្រូវបានការពារ មានឱកាសការងារ និងប្រាក់ចំណូលខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ