លោកនាយករដ្ឋមន្រ្តីបានស្នើ​ឲ្យរដ្ឋាភិបាលថ្មី​អនុវត្តន៍​ការងារ​ប្រកបដោយស្មារតីប្ដូរផ្ដាច់ និងឆាប់រហ័ស

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានដឹកនាំសម័យប្រជុំរដ្ឋាភិបាលលើកដំបំបូង ក្រោយពេលត្រូវបានសុក្រិតនៅសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី១៤ កន្លងទៅ សំដៅអនុវត្តការងាររបស់រដ្ឋាភិបាលនាពេលខាងមុខ។
លោកនាយករដ្ឋមន្រ្តីបានស្នើ​ឲ្យរដ្ឋាភិបាលថ្មី​អនុវត្តន៍​ការងារ​ប្រកបដោយស្មារតីប្ដូរផ្ដាច់ និងឆាប់រហ័ស - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានដឹកនាំសម័យប្រជុំរដ្ឋាភិបាល

សម័យប្រជុំនេះ សំដៅឯកភាពគ្នាលើទស្សនៈដឹកនាំសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាល ព្រមទាំងពិចារណាផ្ដល់មតិយោបល់អំពីបញ្ហាសំខាន់ៗមួយចំនួនទៀត។ អញ្ជើញថ្លែងបើកសម័យប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានលើកឡើងទស្សនៈយ៉ាងច្បាស់លាស់ថា ក្រោយពេលសុក្រិតមក រដ្ឋាសភិបាលត្រូវ បំពេញការងារជាបន្ទាន់ ផ្តោតលើការដោះស្រាយបញ្ហា ដែលនៅសេសសល់ប្រកបដោយស្មារតីប្ដូរផ្ដាច់ និងឆាប់រហ័ស នាំចេញការតម្រង់ទិសដៅ ដំណោះស្រាយជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តន៍ភ្លាមៗនៅតាមផ្នែក និងវិស័យនានា។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអបអរសាទរចំពោះសមាជិករដ្ឋាភិបាលថ្មី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង និងផ្ដល់សច្ចាប័ន ព្រមទាំងសម្ដែងក្ដីសង្ឈឹមថា សមាជិក សមាជិការ ទាំងអស់ នៃរដ្ឋាភិបាលមួយ រួមវិភាគទានជាបញ្ញា រួមជាមួយរដ្ឋាភិបាលដើម្បីបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ