លោកនាយករដ្ឋមន្រ្តីអង់គ្លេសលើកសរសើរការជ្រើសរើស Brexit

(VOVWORLD) - ប្រសិនបើការបោះប្រជាមតិត្រូវបាន រៀបចំឡើងនៅថ្ងៃទី២៣ មិថុនា ឆ្នាំនេះ លទ្ធផលនឹងជា ៥១% ទល់ ៤៩% ដែលភាគ ច្រើនគាំទ្រការស្នាក់នៅ EU។ ប៉ុន្តែនៅពេលបានសួរថា តើអង់គ្លេសគួរតែចូលរួម EU ឡើងវិញដែរឬអត់នោះ ៥១%មិនយល់ព្រមទេ។
លោកនាយករដ្ឋមន្រ្តីអង់គ្លេសលើកសរសើរការជ្រើសរើស Brexit - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson។
(រូបថត៖ Xinhua/TTXVN)
៥ឆ្នាំក្រោយពីការបោះប្រជាមតិដែលនាំឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬដែលបានហៅថា Brexit នោះ នៅថ្ងៃទី២៣ ខែមិថុនា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានលើកសរសើរការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេស ក្នុងការ “ដណ្ដើមយកវិញនូវសិទ្ធិគ្រប់គ្រងជោគវាសនារបស់ប្រទេសជាតិ”។
លទ្ធផលនៃការស្ទង់មតិរបស់ក្រុមហ៊ុនពិគ្រោះយោបល់ស្រាវជ្រាវទីផ្សារ Savanta ComRes បានបង្ហាញឲ្យឃើញថា ប្រសិនបើការបោះប្រជាមតិត្រូវបាន រៀបចំឡើងនៅថ្ងៃទី២៣ មិថុនា ឆ្នាំនេះ លទ្ធផលនឹងជា ៥១% ទល់ ៤៩% ដែលភាគ ច្រើនគាំទ្រការស្នាក់នៅ EU។ ប៉ុន្តែនៅពេលបានសួរថា តើអង់គ្លេសគួរតែចូលរួម EU ឡើងវិញដែរឬអត់នោះ ៥១%មិនយល់ព្រមទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ