លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី២ សីហា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាមបានទទួលជួបឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាមលោក Shawn Steil និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមលោក Choi Youngsam។

លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង - ảnh 1លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាលោក Shawn Steil។ (រូបថត៖ VNA)

ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាលោក Shawn Steil លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមគោរពចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា ហើយនឹងបន្តសម្របសម្រួលជាមួយកាណាដាដើម្បីអនុវត្តន៍ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីវៀតណាម-កាណាដាដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ លោកប្រធានរដ្ឋបានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខរបស់កាណាដា នៅចំពោះមុខការទទួលមរណភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង - ảnh 2លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗមួយចំនួនសម្រាប់លោកឯកអគ្គរដ្ឋទូត Choi Young Sam ដើម្បីជំរុញការអនុវត្តក្នុងអំឡុងពេលអាណត្តិរបស់ខ្លួន។ (រូបថត៖ VNA)

ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Choi Youngsam លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗមួយចំនួនសម្រាប់លោកឯកអគ្គរដ្ឋទូត Choi Young Sam ដើម្បីជំរុញការអនុវត្តក្នុងអំឡុងពេលអាណត្តិរបស់ខ្លួន រួមទាំងការរក្សាដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ; ឆាប់សម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក និងផ្តោតលើគោលដៅ ១៥០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០; ជំរុញសហគ្រាសកូរ៉េខាងត្បូង បន្តពង្រីកទំហំវិនិយោគនៅវៀតណាម តាមនោះបង្កើតរលកថ្មីនៃការវិនិយោគលើវិស័យដូចជា បច្ចេកវិទ្យាខ្ពស់ ការផលិត semiconductor បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងថាមពលកកើតឡើងវិញ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន និងការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរ; ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ