លោកប្រធានរដ្ឋ To Lam អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ ប្រធានរដ្ឋវៀត ណាមលោក To Lam ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ បានអញ្ជើញជា អធិបតីកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ អាណត្តិឆ្នាំ ២០២១ - ២០២៦។ 

អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អនុប្រធានក្រុមប្រឹក្សា; លោកប្រធានរដ្ឋសភា Tran Thanh Man; លោករដ្ឋមន្ត្រីក្រសួង ការពារប្រទេស នាយឧត្តមសេនីយ៍ Phan Van Giang... ក្នុងបរិបទដែលស្ថានភាព ពិភពលោកត្រូវបានព្យារកណ៍ថា នឹងបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាច ទាយទុកជាមុនបាននោះ ក្រុមប្រឹក្សាបានវិភាគ និងវាយម្លៃពីស្ថានភាពពិភពលោក និងតំបន់ ក៏ដូចជាឥទ្ធិពល និងផលប៉ះពាល់ដល់វៀតណាម។ បក្សនិងរដ្ឋបានអនុវត្តន៍គោលជំហរ និងដំណោះស្រាយជាច្រើន ដើម្បីធានាឲ្យបានខ្ពស់បំផុតនូវផលប្រយោជន៍ ជាតិ និងជនជាតិ ព្រមទាំងបង្កើតសាមគ្គីភាពក្នុងអនុតំបន់មេគង្គ និងសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ធានាថាវៀត ណាមគឺជាកត្តាសំខាន់ក្នុងគោលដៅ ធ្វើសមាហរណកម្មជាមួយនយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក និងអរិយធម៌ មនុស្សជាតិ។
លោកប្រធានរដ្ឋ To Lam អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ - ảnh 1លោកប្រធានរដ្ឋ To Lam ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ To Lam បានស្នើថា នាពេលខាងមុខ ចាំបាច់ ត្រូវបន្តច្បាមជាប់ តាមដាន ស្រាវជ្រាវ វិភាគ វាយតំលៃ និងព្យាករណ៍យ៉ាងដិតដល់អំពី ស្ថានភាពក្នុងពិភពលោក តំបន់ និងក្នុងស្រុក ជាពិសេសបញ្ហាដែលកំពុងលេចចេញ មានលក្ខណៈយុទ្ធសាស្ត្រ ប៉ះពាល់ដល់វិស័យការពារជាតិ និងសន្តិសុខរបស់វៀត ណាម ដើម្បីធ្វើសេនាធិការទាន់ពេលវេលាចំពោះបក្ស រដ្ឋអំពីគោលជំហរ និងដំណោះ ស្រាយ មិនទុកឲ្យខ្លួនអកម្ម និងភ្ញាក់ផ្អើលក្នុងគ្រប់កាលៈទេសៈនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ