លោកប្រធានរដ្ឋ តូ ឡឹម៖ ជំរុញទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែស៊ីជម្រៅ
(VOVWORLD) - រសៀលថ្ងៃទី ២៥ កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសម្តេចអញ្ជើញមកចូលរួម គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ រូបថត៖ VOV |
ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើព្រះរាជសារ សាររំលែកទុក្ខជូនចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដែលបង្ហាញអំពីទំនាក់ទំនងល្អរប្រសើរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។ លោកប្រធានរដ្ឋក៏បានពិភាក្សាលើខ្លឹមសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយអះអាងថា វៀតណាមរួមជាមួយកម្ពុជាជំរុញទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង៕