លោកប្រធានរដ្ឋ លឿង គឿង ជួបសវនាការជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបឈីលី

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ វិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជា ផ្លូវការនៅសាធារណរដ្ឋឈីលី នៅទីស្នាក់ការរដ្ឋសភាក្នុងទីក្រុង Santiago ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង (Luong Cuong) បានជួបសវនាការជាមួយប្រធានព្រឹទ្ធ សភាឈីលី លោក Chilean José Garcia Ruminot។ 

លោកប្រធានរដ្ឋ លឿង គឿង ជួបសវនាការជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបឈីលី - ảnh 1 ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង (ឆ្វេង)) បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភាឈីលី លោក Chilean José Garcia Ruminot។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើការគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរ បន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការជំរុញសកម្មភាពផ្លាស់ប្តូរក្រុមសមាជិកសភា មិត្តភាពទាំងពីរ និងផ្លាស់ប្តូរគណៈប្រតិភូរដ្ឋសភាគ្រប់ជាន់ថ្នាក់ ការសម្របសម្រួលគ្នា ក្នុងសកម្មភាពនៅសហភាពសភាអន្តរជាតិ (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ... លោកប្រធានរដ្ឋ លឿង គឿង បានស្នើឲ្យ រដ្ឋសភាទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិ ការ និងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការគាំទ្រការអនុម័តលើគំនិតផ្តួចផ្តើម និងកិច្ច ព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ សំដៅសុក្រិតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី តាមនោះ រួមចំណែកពង្រឹង និងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើ គ្រប់ជ្រុងជ្រោយ។
ក្នុងជំនួបជាមួយប្រធានសភាជាន់ទាប និងជាប្រធានក្រុមសមាជិកសភាមិត្ត ភាពឈីលី - វៀតណាម លោកស្រី Karol Cariola ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅប្រទេសឈីលីលើកនេះ គឺសំដៅបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនវៀតណាមក្នុងការពង្រឹង ទំនាក់ទំនងជាមួយឈីលីនិយាយដោយឡែក និងអាមេរិកឡាទីននិយាយរួម។
នារសៀលថ្ងៃដដែល នៅរដ្ឋធានី Santiago de Chile ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំរបស់សហគ្រាសគំរូខ្លះ នៃសមា គមន៍ជំរុញផលិតកម្មឈីលី (SOFOFA)។ ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ លឿង គឿង បានចាត់ទុកថា៖ សហគ្រាសនៃភាគីទាំងពីរគួរតែអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាព និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - ឈីលី (VCFTA); ស្នើឱ្យវិនិយោគិនឈីលីស្រាវជ្រាវ និងពង្រីកកិច្ចសហ ប្រតិបត្តិការវិនិយោគក្នុងវិស័យពាណិជ្ជកម្ម ថាមពលកកើតឡើងវិញ កសិកម្ម ការជីក យករ៉ែ និងកែច្នៃរ៉ែស៊ីជម្រៅ; ជំរុញកិច្ចសហប្រតិបត្តិលើវិស័យសក្តានុពល ដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជី ថល និងបច្ចេកវិទ្យាខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ