លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅប្រទេសឈីលី
(VOVWORLD) - អណ្ជើញចូលរួមមានវត្តមានអតីតប្រធានាធិបតីឈីលី Michelle Bachellet ផងដែរ។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញដាក់កម្រោងផ្ការនៅវិមានលោកប្រធានហូជីមីញ នៅរដ្ឋធានី Santiago de Chile (រូបថត៖ Lam Khanh/TTXVN) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី នាថ្ងៃទី ១០ វិច្ឆិកា ម៉ោងក្នុងស្រុក ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនានិងដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមីញ នៅបរិវេណឧទ្យាន ដាក់ឈ្មោះតាមលោកប្រធានហូជីមិញ នៅរដ្ឋធានី Santiago de Chile។ អណ្ជើញចូលរួមមានវត្តមានអតីតប្រធានាធិបតីឈីលី Michelle Bachellet ផងដែរ។
ថ្លែងមតិក្នុងពិធីនេះ លោកប្រធានរដ្ឋ លឿង គឿងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនឈីលី ជាពិសេសប្រជាជននៅខ័ណ្ឌ Cerro Navia ដែលតែងតែរក្សាឧទ្យានហូជីមិញជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ អភិបាលខ័ណ្ឌ Cerro Navia លោក Mauro Tamayo បានកោតសរសើរកេរ្តិ៍ដំណែលដ៏មហិមាររបស់លោកប្រធានហូជីមិញ; លោកបានបញ្ជាក់ថា អាជ្ញាធរនិងប្រជាជនខ័ណ្ឌCerro Navia នឹងបន្តរួមចំណែកក្នុងការថែរក្សាឧទ្យាននេះ ដូចជានិមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានោះ អតីតប្រធានាធិបតីឈីលីលោកស្រី Michelle Bachelet បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋលឿង គឿង ទៅកាន់ប្រទេសឈីលី ចំពេលដែលភាគីទាំងពីរកំពុងបន្តជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី។
បន្ទាប់ពីពិធីនេះ ប្រធានរដ្ឋ លោក លឿង គឿងនិងអតីតប្រធានាធិបតី Michelle Bachelet បានដាំដើមឈើអនុស្សាវរីយ៍នៅតំបន់ឧទ្យានដាក់ឈ្មោះតាមប្រធានហូជីមិញ; រួមគ្នាធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សារណៈ យោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនស្រុក Nam Dan ខេត្ត Nghe An នៃប្រទេសវៀតណាម និងស្រុក Cerro Navia តំបន់រដ្ឋធានី Santiago នៃប្រទេសឈីលី៕