លោកប្រធានរដ្ឋចុះពិនិត្យការងារជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះ Sonca និងភ្លៀងទឹកជំនន់នៅទីក្រុង Da Nang
(VOVWORLD) - ចែករំលែកជាមួយនឹងការខូចខាតរបស់ប្រជាជន លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើដល់ក្រសួង ស្ថាប័នមជ្ឈិម និងទីក្រុង Da Nang រួមជាមួយសមាគមកាកបាទក្រហមវៀតណាម ត្រូវផ្តោតការយកចិត្តទុកដាក់លើការជួយប្រជាជនក្នុងការជួសជួលកន្លែងស្នាក់នៅ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc, ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ផ្ទៀងស្តាប់របាយការណ៍ស្តីពីការជំនះលើការបាក់ដី - រូបថត៖ VGP/Duc Tuan |
នារសៀលថ្ងៃទី ១៩ តុលា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារដែលរងការខូចខាតដោយសារខ្យល់ព្យុះ និងចុះពិនិត្យតំបន់ដែលរង ផលប៉ះពាល់ដោយគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុង Sonca និងទឹកជំនន់នៅទីក្រុង។
ចែករំលែកជាមួយនឹងការខូចខាតរបស់ប្រជាជន លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើដល់ក្រសួង ស្ថាប័នមជ្ឈិម និងទីក្រុង Da Nang រួមជាមួយសមាគមកាកបាទក្រហមវៀតណាម ត្រូវផ្តោតការយកចិត្តទុកដាក់លើការជួយប្រជាជនក្នុងការជួសជួលកន្លែងស្នាក់នៅ។ ជាពិសេស លោកប្រធានរដ្ឋបានស្នើដល់មូលដ្ឋាន ជួសជួលសាលារៀនដែលរងការខូចខាត ដោយ ធានាឲ្យកុមារបានចូលរៀនវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បន្ទាប់មក លោកប្រធានរដ្ឋ Nguyen Xuan Phuc, ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានស្នើដល់មូលដ្ឋានត្រូវពិនិត្យ និងបូកសរុបបញ្ជីនូវរហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលរងការខូចខាត ដើម្បីដាក់ជូនក្រសួង ស្ថាប័ននានា ត្រៀមថវិកាជួសជុល។ គម្រោងទាំងនេះអាចប្រើប្រាស់ទុនបម្រុងសម្រាប់ការបង្ការគ្រោះមហន្តរាយដើម្បីអនុវត្តន៍ឲ្យបានឆាប់បំផុត។
ទាក់ទងនឹងបញ្ហាសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន មូលដ្ឋានសម្ភារៈបរិក្ខារដូចជា អគ្គិសនី និងមន្ទីរពេទ្យ បើតាមលោកឧបនាយករដ្ឋមន្ត្រី មូលដ្ឋានត្រូវធ្វើ ស្ថិតិនៃការខូចខាត ដើម្បីរៀបចំធនធានឧបត្ថម្ភជាបន្ទាន់៕