លោកប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុនវៀតណាម Keindaren

លោកប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុនវៀតណាម Keindaren - ảnh 1
លោកប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈកម្មការសហ
ប្រតិបត្តិការសេដ្ឋកិច្ចជប៉ុនវៀតណាម Keindaren


(VOVworld)-នាថ្ងៃទី៩ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួល
ជួបជាមួយគណៈកម្មការសហប្រតិបត្តិការសេដ្ឋ កិច្ចជប៉ុន-វៀតណាម ចំណុះសហ
ព័ន្ធសេដ្ឋកិច្ច Keindaren ជប៉ុន ដឹកនាំដោយ លោក Kyohei Takashi  Hashi និងលោក
Kuniharu Nakamura ជាសហប្រធានក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅ
វៀតណាម។​ដំណើរទស្សនកិច្ចការងារនេះគឺសំដៅវាយតម្លៃដំណាក់ កាលទី៥នៃការ
ផ្តើមគំនិតរួមជប៉ុន-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។ ក្នុងជំនួបនេះ សហប្រធានទាំងពីររូប បានអះអាងថា វៀតណាមបានក្លាយទៅ ជាទីកន្លែងវិនិយោគ
គួរឲ្យទាក់ទាញចំពោះបណ្តាអង្គភាពអាជីវកម្មជប៉ុន និងមាន បំណងថា វៀតណាម
នឹងបង្កើតបរិយាកាសវិនិយោគប្រកបដោយប្រសិទ្ធភាព សម្រាប់បណ្តាអង្គភាព
អាជីវកម្មជប៉ុនដែលមកស្វែងរកនិងវិនិយោគនៅវៀតណាម សំដៅលាតត្រដាង
អនុវត្តដំណាក់កាលទី៦នៃការផ្តើមគំនិតវៀតណាម ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ