លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែកក្កដា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez ក្នុងឱកាស នៃដំណើរទស្សនកិច្ចចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាមលោក Nguyen Phu Trong។

លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា - ảnh 1ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez។
(រូបថត៖ VOV)
តាងនាមរដ្ឋសភា និងប្រជាជនវៀតណាម លោកប្រធានរដ្ឋសភា Tran Thanh Man បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនគុយបា ដែល បានបញ្ជូនលោកប្រធានរដ្ឋសភា Esteban Lazo Hernandez ទៅចូលរួមពិធីបុណ្យ សពថ្នាក់ជាតិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ លោកប្រធានរដ្ឋសភា វៀតណាមបញ្ជាក់ថា រដ្ឋ និងប្រជាជនវៀតណាមមានការរំជួលចិត្តយ៉ាងខ្លាំង ដោយ បានដឹងថា រដ្ឋសភាគុយបាក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី ១៩ ខែកក្កដា ដែលជាថ្ងៃ ដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរណៈភាពនោះ បានធ្វើ ការស្មឹងស្មាធរយៈពេល ១ នាទី ហើយ បានប្រកាសការកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ២០ ២១ និង ២២ ខែកក្កដា)។
រីឯខ្លួនវិញ ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez បានឲ្យដឹងថា លោកមកវៀតណាមជាមួយនឹងសាររំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុតពីរដ្ឋ និងប្រជាជនគុយបាចំពោះរដ្ឋ ប្រជាជនវៀតណាម ព្រមទាំង សម្ដែងនូវការរំលឹកគុណចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ជាអ្នកដែល បានខិតខំពូនជ្រុំទំនាក់ទំនងរវាងវៀតណាមនិងគុយបាដោយឥតឈប់ឈរ។
ទាក់ទិននឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ប្រធាន រដ្ឋសភាទាំងពីរបានកត់សម្គាល់នូវការអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងទិសដៅកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ភាគីទាំង ពីរបានអះអាងថានឹងបន្តសម្របសម្រួលនៅវេទិកាអន្តរជាតិពហុភាគី និងស្ថាប័នសភា ពហុភាគីផ្សេងទៀត ក៏ដូចជាគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និង អន្តរជាតិដែលជាកង្វល់រួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ