លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី
(VOVWORLD) -នាល្ងាចថ្ងៃទី ២៦ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ស្ថានទូតគប្បីម្ចាស់ការ និងជំរុញ រាល់វិធានការជួយឧបត្ថម្ភអាណិកជនវៀតណាមទាំងខាងស្មារតី ព័ត៌មាន និងគតិយុត្ត។
លោកស្រី Nguyen Thi Kim Ngan
អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី |
នាល្ងាចថ្ងៃទី ២៦ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ស្ថានទូតគប្បីម្ចាស់ការ និងជំរុញ រាល់វិធានការជួយឧបត្ថម្ភអាណិកជនវៀតណាមទាំងខាងស្មារតី ព័ត៌មាន និងគតិយុត្ត។ លោកស្រីប្រធានរដ្ឋសភាមានបំណងថា នាពេលខាងមុខស្ថានទូត រួមទាំងក្រសួងការបរទេសនៃប្រទេសទាំងពីរ វៀតណាម - សិង្ហបុរី បន្តត្រៀមរៀបចំសម្រាប់ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ វៀតណាម - សិង្ហបុរី ដែលនឹងប្រព្រឹត្តិទៅនាឆ្នាំ២០១៨។ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា គោលនយោបាយមហាសាមគ្គីជនជាតិរបស់បក្ស និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ ជន វៀតណាមនៅឯបរទេសមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ហើយសម្របខ្លួនជាមួយសង្គមនៃប្រទេសសាមី។ លោកស្រីក៏បានស្នើឲ្យបងប្អូនជនរួមជាតិបន្តសកម្មពូនជ្រំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរីឲ្យកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរ និងរួមចំណែកក្នុងបុពហេតុកសាងប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕