លោកស្រី Ursula von der Leyen ជាប់ឆ្នោតជាប្រធានគណៈកម្មការអឺរ៉ុបសម្រាប់អាណត្តិទីពីរ
(VOVWORLD) - នាថ្ងៃទី ១៨ ខែកក្កដា សមាជិកសភាសហភាពអឺរ៉ុប (EU) បានបោះឆ្នោតជ្រើសរើសលោកស្រី Ursula von der Leyen អាយុ ៦៥ ឆ្នាំ ឱ្យបន្តកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុប (EC) រយៈពេល៥ឆ្នាំទៀត។
សភាអ៊ឺរ៉ុបដែលមានសមាជិក ៧២០ នាក់បានអនុម័តលើការតែងតាំងលោកស្រី von der Leyen ជាមួយនឹងសម្លេងគាំទ្រចំនួន ៤០១ សំឡេង សំឡេងប្រឆាំងចំនួន ២៨៤ សមំឡេង និងសំឡេងអនុប្បវាទចំនួន១៥។ លោកស្រី von der Leyen ត្រូវការសំឡេងគាំទ្រ ៣៦១ ប៉ុណ្ណោះ ដើម្បីបន្តកាន់តំណែងនេះ។
អ្នកស្រី Ursula von der Leyen ។ រូបថត៖ THX/TTXVN |
ក្នុងអាណត្តិថ្មី សកម្មភាពដំបូងរបស់ប្រធាន EC គឺជ្រើសរើស "គណៈរដ្ឋមន្ត្រី" រួមមានស្នងការអឺរ៉ុប ដើម្បីរៀបចំផែនការគោលនយោបាយថ្មីសម្រាប់ EU ឱ្យបានឆាប់ៗ។ លោកស្រី von der Leyen បានឲ្យដឹងថា លោកស្រីនឹងបង្កើតតំណែងស្នងការថ្មីដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានរបស់សហភាពអឺរ៉ុប ពង្រឹងទីភ្នាក់ងារការពារព្រំដែន Frontex បង្កើនឆ្មាំព្រំដែនចំនួន៣ដង និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
បញ្ហាប្រឈមផ្សេងទៀតនៅក្នុងអាណត្តិថ្មីរបស់លោកស្រី von der Leyen គឺវិបត្តិនៅអ៊ុយក្រែន ជម្លោះដែលគំរាមកំហែងដល់ការរីករាលដាលនៅមជ្ឈិមបូព៌ា ឬការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាង EU និងចិន៕