លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

(VOVWORLD) - កាលនៅរស់ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀនភូ ជុង តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

លោកអគ្គលេខាបក្សមានការបញ្ជាណែនាំជាច្រើន ដើម្បីជួយឲ្យស្ថាប័នគ្រប់លំដាប់ថ្នាក់ កម្មាភិបាល និងប្រជាពលរដ្ឋ កំណត់ទស្សនវិស័យ និងគោលដៅឱ្យបានច្បាស់លាស់ ក្នុងគោលបំណងចង់ឲ្យវប្បធម៌ក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតី កម្លាំងចិត្ត និងប្រភពធនធានផ្ទៃក្នុងសម្រាប់អភិវឌ្ឍប្រទេសជាតិ។

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ - ảnh 1លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អ្នកនិពន្ធ និងសិល្បករ (ហាណូយ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨) (រូបថត៖ Tri Dung/TTXVN)

យោងតាមលោកបណ្ឌិត Nguyen Viet Chuc អនុប្រធានក្រុមប្រឹក្សាវប្បធម៌និងសង្គម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមថា  ការបញ្ជាណែនាំសំខាន់ៗរបស់លោកអគ្គលេខាបក្សគឺជាប្រភពបំផុសគំនិតសម្រាប់សង្គមទាំងមូលក្នុងការអភិវឌ្ឍ។

“លោកអគ្គលេខាបក្សបានមានប្រសាសន៍យ៉ាងច្បាស់ថា តួនាទីនិងគោលជំហរនៃវប្បធម៌គឺខ្ពស់ណាស់ ហើយមានការវាយតម្លៃខ្ពស់ចំពោះការដែល នៅពេលវប្បធម៌អភិវឌ្ឍន៍ ប្រទេសក៏មានការអភិវឌ្ឍន៍ផងដែរ។ វិធីសាស្ត្រដាក់ចេញបញ្ហារបស់លោកអគ្គលេខាបក្ស ក៏ដូចជារបស់បក្ស គឺសមហេតុសមផលប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងណាស់”។

ជាមួយគ្នានោះ លោកអគ្គលេខាបក្សក៏តែងតែយកចិត្តទុកដាក់ និងមានការស្រលាញ់ ជឿជាក់ និងការរំពឹងទុកច្រើនចំពោះក្រុមអ្នកនិពន្ធ សិល្បករ និងបញ្ញវន្ត។ ក្នុងបណ្តាជំនួប  លោកអគ្គលេខាបក្សតែងតែសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អ្នកនិពន្ធ និងសិល្បករ ក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ និងសិល្បៈប្រពៃណីរបស់ប្រទេសជាតិ។ សាស្ត្រាចារ្យ បណ្ឌិតតន្ត្រីករ Do Hong Quan ប្រធានសម្ព័ន្ធសមាគមអក្សរសាស្រ្ត និងសិល្បៈវៀតណាមបានអះអាងថា៖

“ឆ្លងកាត់រយៈពេលជាច្រើន ក្នុងតួនាទីការងារជាច្រើន លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង តែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះបុព្វហេតុកសាង ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌វៀតណាម ជាពិសេសចាប់អារម្មណ៍លើអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំងក្រុមអ្នកនិពន្ធ សិល្បករ និងបញ្ញវន្តជួយឲ្យយើងទាំងអស់ ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទីរបស់អ្នកនិពន្ធ និងសិល្បករទាក់ទងនឹងបញ្ហាទ្រឹស្តី និងការអនុវត្តដែលត្រូវបានលើកឡើងក្នុងបុព្វហេតុវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈរបស់ប្រទេសជាតិ”។

លោកអគ្គលេខាបក្សក៏មានអត្ថបទ និងសុន្ទរកថាជាច្រើននៅគ្រប់វេទិការទាំងធំទាំងតូច ដោយបញ្ជាក់ពីគោលជំហរ និងតួនាទីដ៏ធំធេងនៃវប្បធម៌ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ

ប្រតិកម្មទៅវិញ

ផ្សេងៗ