លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង- បក្ខជនមានលក្ខណៈពេញលេញក្នុងក្រសែភ្នែកបក្ខជន ម្មុយនិស្តនៅអាហ្សង់ទីននិងបារាំង
(VOVWORLD) - យុទ្ធជនកុម្មុយនិស្តដ៏ស្មោះត្រង់ម្នាក់ បក្ខជនមានលក្ខណៈពេញលេញ និងជាអ្នកទ្រឹស្តីដ៏ឆ្នើមម្នាក់។
អគ្គលេខាបក្សកុម្មុយនិស្តអាហ្សង់ទីន លោក Jorge Kreyness បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ Ngoc Tung/TTXVN) |
ទាំងនោះគឺជាការចែករំលែកជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន វៀតណាមប្រចាំនៅទីក្រុង Buenos Aires របស់អគ្គលេខាបក្សកុម្មុយនិស្ត អាហ្សង់ទីន លោក Jorge Kreyness អំពីលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ លោក Kreyness បានគូសបញ្ជាក់ថា ទោះបីជាលោកអគ្គលេខាបក្សបានលាចាកលោកក៏ដោយ ប៉ុន្តែគំរូជាបក្ខជនមួយរូប និងការរួមចំណែកខាងទ្រឹស្តីនៅតែមានជីវិតជានិរន្ត លោកអគ្គលេខាបក្សង្វៀន ភូ ជុង ជាអ្នកតម្រង់ទិសដោយជោគជ័យនូវគោលនយោបាយការបរទេស ដែលអាចបត់ បែនបាននិងឯករាជ្យរបស់វៀតណាម នាំវៀតណាមក្លាយជាប្រទេសដ៏មានសារៈសំខាន់នៅអាស៊ីអាគ្នេយ៍ និងលើឆាកអន្តរជាតិ។
សម្រាប់លេខាបក្សកុម្មុយនិស្តបារាំង (PCF) Fabien Roussel លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាគំរូឆ្នើមនៃការយកចិត្តទុកដាក់ និងជាមនុស្សម្នាក់ដែលដើរតួយ៉ាងសំខាន់ក្នុងការងារកសាងបក្សកុម្មុយនិស្តវៀតណាម។ លោក Roussel បានសង្កត់ធ្ងន់ថា៖ អគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាមនុស្សម្នាក់ដែលរក្សាយ៉ាងប្រុងប្រយ័ត្ននូវទំនៀមទំលាប់សីលធម៌រួមជាមួយនឹងទំនើបកម្មលើមាគ៌ាសង្គមនិយមជាមួយនឹងកាលៈទេសៈពិសេសរបស់វៀត ណាម។ ក្នុងវិស័យសេដ្ឋកិច្ច លោកបានរក្សា និងលើកកំពស់ការអភិវឌ្ឍន៍របស់វៀតណាម ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជន តាមរយៈការតស៊ូមិនចេះនឿយហត់របស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕