លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ស្ថិតស្ថេរជានិរន្តក្នុងដួងចិត្តរបស់ជនជាតិ ម៉ុង យ៉ាវ និងជនជាតិថៃនៅភូមិភាគពាយ័ព្យវៀតណាម

(VOVWORLD) - សម្រាប់ជនជាតិម៉ុង យ៉ាវ និងជនជាតិថៃ នៅបណ្តាខេត្តភាគពាយ័ព្យ រូបភាពលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ជាអ្នកដឹកនាំដ៏ជិតស្និទ្ធ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់ជនជាតិ នឹងស្ថិតស្ថេរជានិរន្តក្នុងបេះដូងមនុស្សគ្រប់រូប។
លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ស្ថិតស្ថេរជានិរន្តក្នុងដួងចិត្តរបស់ជនជាតិ ម៉ុង យ៉ាវ និងជនជាតិថៃនៅភូមិភាគពាយ័ព្យវៀតណាម - ảnh 1លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង អញ្ជើញទៅសួរសុខទុក្ខប្រជាជននៅឃុំ Chieng Ban ស្រុក Mai Son ខេត្ត Son La កាលពីខែមករា ឆ្នាំ ២០១៤។ រូបថត៖ VTV

អ្នកស្រី Trieu Thi Nhay រស់នៅឃុំ Phuc Loi ស្រុក Luc Yen ខេត្ត Yen Bai បានចែករំលែកអារម្មណ៍ថា៖ “មរណភាពរបស់លោកអគ្គលេខាបក្សង្វៀន ភូ ជុង បានបន្សល់ទុកនូវក្តីសោកស្ដាយ និងក្រៀមក្រំជាទីបំផុតសម្រាប់ជនរួមជាតិរបស់យើងទាំងអស់។ លោកគឺជាថ្នាក់ដឹកនាំឆ្នើមម្នាក់របស់បក្ស និងរដ្ឋ។ លោកគឺជាគំរូដ៏ភ្លឺស្វាងនៃភាពសាមញ្ញ ភាពស្និទ្ធស្នាល ភាពរួសរាយរាក់ទាក់ ចរិតលក្ខណៈគំរូ និងការលះបង់ចំពោះប្រទេសជាតិនិងប្រជាជន។ រាល់មតិយោបល់ និងអនុសាសន៍របស់ប្រជាពលរដ្ឋ លោកអគ្គលេខាបក្សតែងតែផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ និងណែនាំឲ្យដោះស្រាយដោយសមហេតុផល។ សូមថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស ដែលបានផ្តល់ឱ្យប្រជាជននូវសេចក្តីសុខ និងជីវភាពធូរធារ និងសប្បាយរីករាយ។

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ស្ថិតស្ថេរជានិរន្តក្នុងដួងចិត្តរបស់ជនជាតិ ម៉ុង យ៉ាវ និងជនជាតិថៃនៅភូមិភាគពាយ័ព្យវៀតណាម - ảnh 2អគ្គលេខា Nguyen Phu Trong  ជួបសំណេះសំណាលជាមួយប្រជាជននៅឃុំ Pom Lot ស្រុក Dien Bien ខេត្ត Dien Bien នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៦។ រូបថត៖ VTV

កម្មាភិបាល បក្ខជន និងបងប្អូនជនរួមជាតិនៃជនជាតិម៉ុង យ៉ាវ និងជនជាតិថៃ បានឌិតជាប់ក្នុងអារម្មណ៍នូវការណែនាំរបស់លោកនៅពេលលោកបានបំពេញទស្សនកិច្ចនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ ដើម្បីរួមចំណែកកសាងមាតុភូមិ និងធ្វើឱ្យភូមិស្រុកកាន់តែសម្បូរធូធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ