លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនអំពីនវានុវត្តន៍

(VOVWORLD) - វៀតណាមមានបំណងចង់សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយដៃគូនានា រួមទាំង ប្រទេសបារាំង និងបណ្តាប្រទេសហ្វ្រង់កូហ្វូន ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មសំខាន់ៗដ៏ សម្បូរដោយសក្តានុពលដូចជា បច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិមិត្ត semiconductor ថាមពលអ៊ីដ្រូសែនបៃតង និងលើកកម្ពស់ស្មារតីនវានុវត្តន៍និងសហគ្រិនភាព។ 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនអំពីនវានុវត្តន៍ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនអំពីនវានុវត្តន៍ (FrancoTech)។ (រូបថត៖ VNA)
ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែតុលា នាព្រឹកថ្ងៃ ទី ៤ ខែតុលា នៅទីក្រុងប៉ារីស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនអំពីនវានុវត្តន៍ (FrancoTech)។
ថ្លែងនៅវេទិកា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះ ប្រធានបទសំខាន់ៗនៃវេទិកា FrancoTech។ ប្រធានបទសំខាន់ៗនៃវេទិកា FrancoTech ឆ្នាំ២០២៤ ក៏ជាបញ្ហាដែលវៀតណាមយកចិត្តទុកដាក់ផងដែរ។ វៀត ណាមមានបំណងចង់សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយដៃគូនានា រួមទាំង ប្រទេសបារាំង និងបណ្តាប្រទេសហ្វ្រង់កូហ្វូន ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មសំខាន់ៗដ៏ សម្បូរដោយសក្តានុពលដូចជា បច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិមិត្ត semiconductor ថាមពលអ៊ីដ្រូសែនបៃតង និងលើកកម្ពស់ស្មារតីនវានុវត្តន៍និងសហគ្រិនភាព។ នៅក្នុង វេទិកានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអំពាវនាវឱ្យសហគ្រាស និង វិនិយោគិនក្នុងសហគមន៍ហ្វ្រង់កូហ្វូន បន្តយកចិត្តទុកដាក់ និងមកបណ្ដាក់ទុននៅវៀតណាម។ វៀតណាមកំពុងបង្កើតបរិយាកាសវិនិយោគអាជីវកម្មកាន់តែអំណោយផល ដោយមានគោលនយោបាយអនុគ្រោះដ៏គួរឱ្យទាក់ទាញជាច្រើន ហើយវៀតណាមក៏ មានទីតាំងអំណោយផលបំផុតដើម្បីជួយសហគ្រាសក្នុងសហគមន៍ ហ្វ្រង់កូហ្វូន បន្តអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ