លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long ឆ្លើយសំណួរដេញដោលនៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ សីហា ក្រោមអធិបតីភាពប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកទី៣៦ បានបន្ត សកម្មភាពសួរដេញដោល។

លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long ឆ្លើយសំណួរដេញដោលនៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long ឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn)
ថ្លែងមតិដើម្បីបំភ្លឺបញ្ហាពាក់ព័ន្ធមួយចំនួនក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាល រួមទាំងការដោះស្រាយអំពើរំលោភបំពាន IUU  (សកម្មភាពនេសាទខុសច្បាប់ដែល មិនបានរាយការណ៍) ដើម្បីដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) នោះ លោក ឧបនាយករដ្ឋមន្ត្រី Le Thanh Long បានបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់ នេះជា ការងារសំខាន់បំផុត៖
“មកទល់នឹងពេលនេះ ការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យសកម្មភាពនាវា នេសាទមានវឌ្ឍនភាព ដោយចំនួននាវានេសាទដែលបានដំឡើងឧបករណ៍ឃ្លាំមើល ការធ្វើដំណើរ សម្រេចបានជិត ១០០% ហើយ។ ភាគី EC បន្តវាយតំលៃខ្ពស់ចំពោះ ការសន្យា ការប្តេជ្ញាចិត្តនយោបាយ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការ ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ នាពេលខាងមុខ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី នឹងបន្តដឹកនាំបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តន៍ឲ្យបានហ្មត់ចត់ ហើយបន្ត ពិភាក្សា និងចលនាបណ្តាប្រទេសជាសមាជិក EC គាំទ្រការដកកាតលឿងសម្រាប់ វៀតណាមក្នុងពេលឆាប់ៗ”។
អំពីវិស័យវប្បធម៌ កីឡា និងទេសចរណ៍ លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងផ្តោតសំខាន់លើគុណភាពកំណើន និងភាពវិជ្ជាជីវៈនៃវិស័យទេសចរណ៍; បង្កើនការតភ្ជាប់តំបន់ និងការតភ្ជាប់រវាងវិស័យ ទេសចរណ៍ និងវិស័យផ្សេងទៀតក្នុងខ្សែសង្វាក់តម្លៃអភិវឌ្ឍន៍ទេសចរណ៍ ដោយខិតខំ ទទួលភ្ញៀវអន្តរជាតិចំនួន ១៨ លាននាក់មកវៀតណាមនៅឆ្នាំនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ