លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ កសាងគោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍយានជំនិះបៃតង
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានស្នើឲ្យ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវកសាងផែន ការគ្រប់ជ្រុងជ្រោយ ដែលបង្ហាញយ៉ាងច្បាស់អំពីតួនាទីរបស់ស្ថាប័នរដ្ឋ ឯកជន និង ប្រជាជនក្នុងការអភិវឌ្ឍយានជំនិះបៃតង; ចាំបាច់ត្រូវកសាងយន្តការអន្តរផ្នែកពិសេស កសាងកម្មវិធី ផែនការជាតិ ស្តីពីការធ្វើបរិវត្តកម្មបៃតងក្នុងវិស័យគមនាគមន៍។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំជាមួយបណ្ដាក្រសួង ស្ថាប័នអំពីគោលនយោបាយអភិវឌ្ឍន៍ យានជំនិះបៃតង និងគោលនយោបាយអភិវឌ្ឍន៍ស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី ដែល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែសីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានស្នើឲ្យ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវកសាងផែន ការគ្រប់ជ្រុងជ្រោយ ដែលបង្ហាញយ៉ាងច្បាស់អំពីតួនាទីរបស់ស្ថាប័នរដ្ឋ ឯកជន និង ប្រជាជនក្នុងការអភិវឌ្ឍយានជំនិះបៃតង; ចាំបាច់ត្រូវកសាងយន្តការអន្តរផ្នែកពិសេស កសាងកម្មវិធី ផែនការជាតិ ស្តីពីការធ្វើបរិវត្តកម្មបៃតងក្នុងវិស័យគមនាគមន៍។ លោក ឧបនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យ ក្រសួងគមនាគមន៍ដឹកជញ្ជូន សហការជាមួយ ក្រសួង និងផ្នែកពាក់ព័ន្ធ ដើម្បីពិនិត្យគោលនយោបាយ និងស្នើយន្តការលើកទឹកចិត្ត ដល់សហគ្រាសផលិត នាំចូល និងអ្នកប្រើប្រាស់យានជំនិះដើរដោយអគ្គីសនី ដើម្បី ជំរុញតម្រូវការ និងបង្កើតទម្លាប់សម្រាប់ប្រជាពលរដ្ឋ។ ក្នុងរយៈពេលវែង ត្រូវមានគោលនយោបាយទាក់ទងនឹងការវិនិយោគ ផែនការមេ គោលនយោបាយដីធ្លី និងពន្ធដារទាក់ទងនឹងការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បាន សង្កត់ធ្ងន់ថា៖
“ក្រសួងសំណង់ គណៈកម្មាធិការប្រជាជននៃបណ្ដាខេត្តក្រុង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៦ មានសេចក្តីណែនាំបណ្តោះអាសន្ន ស្តីពីការរៀបចំស្ថានីយ៍ សាកថ្មនៅកន្លែងចំនួន ២ គឺនៅតំបន់នគរ និងទីកន្លែងសាធារណៈ។ ពិនិត្យមើល ស្ដង់ដារយ៉ាងដូចម្ដ៉េច ណែនាំបច្ចេកទេសបណ្តោះអាសន្ន ដើម្បីអាចរៀបចំស្ថានីយ៍ ដោយប្រមូលផ្ដុំគ្នា ឬរៀបចំមូលនិធិដីធ្លីដើម្បីសម្របសម្រួលជាមួយហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍”៕