លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានជួបប្រាស្រ័យជាមួយប្រជាអាណិកជនវៀតណាមនិងកម្មាភិបាលស្ថានទូតវៀតណាម
|
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានជួបប្រាស្រ័យជាមួយប្រជាអាណិកជនវៀតណាមនិងកម្មាភិបាលស្ថានទូតវៀតណាប្រចាំនៅបារាំង (VOV) |
Vovworld-ក្នុងដំណើរទស្សនកិច្ចនៅគុយបានិងបារាំងនារសៀលថ្ងៃទី២០
មិថុនានៅក្រុងប៉ារីសលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham
Quang Nghi បានជួបប្រាស្រ័យជាមួយដំណាងប្រជាអាណិកជនវៀតណាម
កម្មាភិបាលមន្ត្រីស្ថានទូតនិងស្ថាប័នដំណាងវៀតណាមប្រចាំនៅបារាំង។ លោក
Pham Quang Nghi បានផ្តោតសំខាន់ទៅលើបញ្ហាធំៗនៃស្ថានភាពនយោបាយ
សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាបច្ចុប្បន្ន។ លោកបានរំលឹកថា លក្ខណៈរស់
នៅនិងកំរិតចំណូលរបស់ជនវៀតណាមកំពុងបានកែលំអរយ៉ាងច្បាស់លាស់
ដោយសារបុព្វហេតុផ្លាស់ប្តូរថ្មី។ លោក Pham Quang Nghi បានឲ្យដឹងថា ក្នុងប៉ុន្មាន
ថ្ងៃធ្វើការនៅបារាំង គោលដៅនៃគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមគឺជួប
សន្ទនាផ្លាស់ប្តូររក្សាទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាមនិងគណៈបក្ស
កុម្មុយនីស្តបារាំង។ រឹតបន្តឹងថែមទៀតទំនាក់ទំនងចងមេត្រីភាពរវាងទីក្រុង
ហាណូយជាមួយដំបន់របស់បារាំង៕