លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា លោក Raul Castro រិះគន់​រដ្ឋអំណាច​អាមេរិក ដែលវិលត្រឡប់មករកផ្លូវអមិត្ត

(VOVWORLD) -អញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវាបដិវត្តន៍គុយបាទទួលបានជោគជ័យ (ថ្ងៃទី ១ ខែមករា ឆ្នាំ១៩៥៩ - ថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩) នោះ លេខាទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តគុយបាលោក Raul Castro បានថ្កោលទោសរដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានវិលត្រឡប់មករកផ្លូវអមិត្តចំពោះប្រទេសកោះនេះ ក៏ដូចជាធ្វើអន្តរាគមន៍ទៅក្នុងស្ថានភាពនៅតំបន់អាមេរិកឡាទីនផងដែរ។ 

លោក Raul Castro បានរិះគន់ការដែលមន្ត្រីជាន់ខ្ពស់របស់រដ្ឋអំណាច ប្រធានាធិបតី លោក Donald Trump កំពុងរកវិធីទម្លាក់កំហុសឲ្យគុយបា ដែលបង្កអស្ថិរភាពទាំងអស់នៅក្នុងតំបន់។

លោក Raul Castro បានអះអាងថា គុយបាបានបញ្ជាក់កម្លាំងពលំរបស់ខ្លួនក្នុងរយៈពេល ៦០ ឆ្នាំ កន្លងទៅ ដើម្បីសរឲ្យឃើញថាប្រទេសនេះជានិច្ចកាលបើកទ្វារ និងរួមរស់ដោយសន្តិភាព និងគោរពប្រទេសដទៃទៀត។

លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបាក៏បានចាត់ទុកថា ការប្រយុទ្ធពិតប្រាកដរបស់គុយបាក្នុងឆ្នាំ ២០១៩ គឺសេដ្ឋកិច្ច ក្នុងនោះប្រជាជន និងរដ្ឋាភិបាលគុយបាគប្បីផ្ដោតលើការកាត់បន្ថយការចាយវាយដែលមិនចាំបាច់ និងសន្សំសម្ចៃថែមទៀត។ ប្រការនេះបានឆ្លុះបញ្ចាំងនូវគោលការឥតងាករេរបស់ថ្នាក់ដឹកនាំគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ