លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅប្រ៊ុយណេនិងមីយ៉ាន់ម៉ារបស់ប្រធានរដ្ឋវៀតណាម
(VOV)_លទ្ធផលលេចធ្លោនៃដំណើរបំពេញទស្សនកិច្ច នៅប្រ៊ុយណេ និងមីយ៉ាន់
ម៉ា ចាប់ពីថ្ងៃទី ២៧ វិច្ឆិកា ដល់ថ្ងៃទី ១ធ្នូ របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang គឺពង្រឹងនិងពង្រីក បន្ថែមនូវទំនាក់ទំនងជាមួយ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា លើគ្រប់
វិស័យ។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់
អំពីប្រការនេះក្នុងការឆ្លើយសម្ភាសន៍ អ្នកយកព័ត៍មានអំពី លទ្ធផលនៃដំណើរទស្សន
កិច្ចនេះ។ តាមរដ្ឋមន្ត្រី Pham Binh Minh ថា ថ្នាក់ដឹកនាំ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា សុទ្ធតែ
អះ អាងនូវ ការគោរព តួនាទីរបស់វៀតណាម និងមានគោលបំណង បង្កើនជំរុញទំនាក់ ទំនងជាមួយវៀតណាម ឯកភាពរក្សារការផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ ថ្នាក់ បន្ត
អនុវត្ត រាល់យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ អំពីកិច្ចសហ
ប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ថ្នាក់ដឹកនាំប្រ៊ុយណេ មានគោលបំណងចង់អោយវៀតណាម ជំរុញខ្លាំងការនាំចេញអង្ករ ទៅប្រ៊ុយណេ ចាត់ទុកវៀតណាមជាមិត្តទំនិញសំខាន់ក្នុងវិស័យថាមពល និងអះអាងថា÷ បន្តលើកទឹកចិត្តអង្គភាពអាជីវកម្ម
ប្រ៊ុយណេ បង្កើនការវិនិយោគចូលមកវៀតណាម។ រីឯ ថ្នាក់ដឹកនាំ មីយ៉ាន់ម៉ា បានអះ
អាងថា÷ នឹងបន្តរួមសហការ ជំរុញរាល់សកម្មភាពពាណិជ្ជកម្ម ខំប្រឹងប្រែងលើកកំពស់
តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម និងមីយ៉ាន់ម៉ា ទទួលបាន ៥០០ លាន ដុល្លារ អាមេរិក នាឆ្នាំ ២០១៥ បង្កលក្ខណះងាយស្រួលចំពោះបណ្ដាគំរោងការណ៍វិនិយោគរបស់វៀតណាម ដែលបានអនុម័តនោះ៕
|
ប្រ៊ុយណេ ចាត់ទុកវៀតណាមជាមិត្តទំនិញសំខាន់ក្នុងវិស័យថាមពល(http://www.baomoi.com/) |