លីប៊ី - GNC បង្កើតគណៈរដ្ឋមន្ត្រីថ្មី


លីប៊ី - GNC បង្កើតគណៈរដ្ឋមន្ត្រីថ្មី - ảnh 1
លីប៊ី - GNC បង្កើតគណៈរដ្ឋមន្ត្រីថ្មី (Image: VNA)


(VOVworld) – នាថ្ងៃទី ២ កញ្ញា មហាសន្និបាតប្រជាជនទូទាំងប្រទេសលីប៊ី
(GNC-រដ្ឋសភា) បានទទួលស្គាល់សមាសភាពគណៈរដ្ឋមន្ត្រីដែលនាយក
រដ្ឋមន្ត្រីលីប៊ី លោក Omar al-Hasi ទើបនឹងបានបង្កើត។ តាមអ្នកនាំពាក្យរបស់
GNC លោក Omar Ahmidan បានឲ្យដឹងថា៖ សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរួម
មានរដ្ឋមន្ត្រីចំនួន ១៩ រូបដែលមិនសូវមានឈ្មោះបោះសំលេងលើឆាក
នយោបាយនៅលីប៊ី។ ក៏ក្នុងសម័យប្រជុំលើកនេះ GNC បានប្រកាស
បណ្តេញពីដំណែងលោក Abdullah al-Thani ដែលរដ្ឋសភាជាផ្លូវការរបស់
លីប៊ីជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រី នាថ្ងៃទី ១ កញ្ញា កន្លងទៅ។ ដោយ
កាយវិការពោលខាងលើ លីប៊ីកំពុងឈរនៅចំពោះមុខខ្វែងគំនិតដ៏ជ្រាល
ជ្រៅខាងនយោបាយក្នុងការលៈទេសៈដែលមានវត្តមានស្របគ្នានៃរដ្ឋស
ភាចំនួន ២ និងរដ្ឋាភិបាលចំនួន ២។ នាថ្ងៃដ៏ដែល បេសកជនពិសេស
របស់អង់គ្លេសទទួលបន្ទុកបញ្ហានៅលីប៊ី លោក Jonathan Powell បានទៅ
កាន់ទីក្រុង Tobruk ដើម្បីជួបធ្វើការជាមួយសមាជិកសភាលីប៊ីសំដៅពិភាក្សា
អំពីវិបត្តិនយោបាយនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ថ្លែងមតិនៅសន្និសីទ
កាសែតមួយ លោក Powell បានឲ្យដឹងថា៖ អង់គ្លេសទទួលស្គាល់ភាព
ស្របច្បាប់នៃរដ្ឋសភាលីប៊ីនាបច្ចុប្បន្នហើយគាំទ្ររដ្ឋាភិបាលថ្មីនៃ​ប្រទេសនេះ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ