ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម
|
ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម (KT) |
Vovworld-ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦
នឹងហួសពីក្តីសង្ឃឹម។ នោះជាការចាត់ទុករបស់ធនាគារអភិវដ្ឍន៍អាស៊ី (ADB) ក្នុង
របាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វីបអាស៊ីដែលបានប្រកាស
នាថ្ងៃទី២២កញ្ញានៅក្រុងហាណូយ។ ថ្លែងមតិនៅសន្និសីតកាសែត លោក Eric
Sidgwick នាយកជាតិធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់
ថា លទ្ធផលកំណើនសេដ្ឋកិច្ចរបស់វៀតណាមបានកែលំអរដោយកត្តាមួយចំនួន
ពិសេសគឺទិន្នផលមណ្ឌលផលិតកម្មឧស្សាហកម្មបានកើនឡើងយ៉ាងខ្លាំង ចំណាយ
ប្រើប្រាស់បានកើនឡើងនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានកែលំអរ។ តាមរបាយការណ៍
នេះថា ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្កើនកំរិតព្យាករណ៍កំណើន GDP របស់វៀតណាម
ឡើង៦,៥%ក្នុងឆ្នាំ២០១៥និង៦,៦%នាឆ្នាំ២០១៦។ នាយកជាតិធនាគារអភិវឌ្ឍន៍អាស៊ី
ប្រចាំនៅវៀតណាមបានចាត់ទុកថា វៀតណាមត្រូវបន្តដំណើរការរៀបចំរចនាសម្ព័ន្ធ
និងកែទម្រង់មណ្ឌលហិរញ្ញវត្ថុស៊ីជម្រៅថែមទៀតលើកកំពស់ទិន្នផលនិងជំរុញ
សមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់វៀតណាម៕