លីប៊ី៖លោក AN_THANI ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន
|
លោក Abdullah Al-Thani |
(VOV)_នាថ្ងៃទី១១ មិនា រដ្ឋមន្ត្រីក្រសួងការពារប្រទេសលីប៊ី លោក Abdullah
Al-Thani បានធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីជាបណ្ដោះ
អាសន្ន របស់ប្រទេសនេះ ក្រោយពីពេលលោកនាយករដ្ឋមន្ត្រី Ali Zeidan ត្រូវរដ្ឋ
សភា ( GNC) ដកលែងពីដំណែង។ លោក Abdullah Al-Thani នឹងធ្វើនាយករដ្ឋមន្ត្រី ជាបណ្ដោះអាសន្នក្នុងរយៈពេល២សប្ដាហ៍ រហូតដល់ពេលដែលស្វែងរកបានអ្នក
ជំនួស។ ថ្លែងមតិនៅលើទូរទស្សន៍ ប្រធាន GNC Nuri Alo Abu Sahmain បានអះ
អាងថា៖ ស្ថាប័ននីតិបញ្ញត្តិលីប៊ីនឹងសកម្មជួយឧត្តម្ភលោក Abdullah Al-Thani ក្នុងតួនាទីជានាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន៕