វង់ចរចារលើកទី ៦ រវាងប្រទេសកូរ៉េទាំង ២ ទទួលបរាជ័យជាថ្មីម្តងទៀត

វង់ចរចារលើកទី ៦ រវាងប្រទេសកូរ៉េទាំង ២ ទទួលបរាជ័យជាថ្មីម្តងទៀត - ảnh 1
វង់ចរចារលើកទី ៦ រវាងប្រទេសកូរ៉េទាំង ២ ទទួលបរាជ័យជាថ្មីម្តងទៀត (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៥ កក្កដា វង់ចរចារលើកទី ៦ ថ្នាក់ឯកទេសរវាងកូរ៉េខាង ត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពីការចាប់ផ្តើមសកម្មភាព
របស់មណ្ឌលឧស្សាហកម្មរួម Kaesong ទទួលបានបរាជ័យជាថ្មីម្ដងទៀត។ បន្ទាប់ ពីបញ្ចប់វង់ចរចារនេះ ប្រធានក្រុមចរចារនៃ ស.ប.ប.ក. លោក Park Sol-chu បាន
ឲ្យដឹងថា៖ ប្រសិនបើ វង់ចរចារជាបន្តនឹងមិនទទួលបានការព្រមព្រៀងណាមួយ
ឡើយនេះព្យុងយ៉ាងបង្ខំចិត្តត្រូវដាក់ពង្រាយកងទ័ពទៅកាន់មណ្ឌលឧស្សាហកម្ម
នេះ។ ទន្ទឹមនឹងនោះ ព្យុង់យ៉ាង់រិះគន់កូរ៉េខាងត្បូងមិនធ្វើសម្បទានាំទៅដល់បរា
ជ័យរបស់វង់ចរចារលើកនេះ។ លោក Park Sol-chu បានសង្កត់ធ្ងន់ថា៖ ព្យុង់យ៉ាង អាចគ្រប់គ្រងសកម្មភាពនៃមណ្ឌលឧស្សាហកម្មរួម Kaesong មិនត្រូវការជួយឧត្ថម្ភ
របស់ភាគី Seoul។ ឆ្លើយតបតវិញ អ្នកនាំពាក្យនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង
បានប្រកាសថា៖សេក្តីប្រកាសរបស់ព្យុងយ៉ាងអំពីបរាជ័យនៃវង់ចរចារនេះអាចជះ
ឥទ្ធិពលអាក្រក់ទៅលើវាសនានៃមណ្ឌលឧស្សាហកម្មពលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ