វង់ចរចារលើកទី១៨ស្ដីពីបញ្ហាសិទ្ធិមនុស្សរវាងវៀតណាមនិងអាមេរិកទទួលបានសមិទ្ធិផលសកម្មជាច្រើន

វង់ចរចារលើកទី១៨ស្ដីពីបញ្ហាសិទ្ធិមនុស្សរវាងវៀតណាមនិងអាមេរិកទទួលបានសមិទ្ធិផលសកម្មជាច្រើន - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក
Le Hai Binh (nguyentandung.org)

        (VOV)_នៅក្នុងសន្និសីទកាសែតជាប្រចាំ របស់ក្រសួងការបរទេស​វៀតណាម​ នាថ្ងៃទី ១៥ ឧសភា នៅរដ្ឋធានីហាណូយ អ្នកនាំពាក្យក្រសួង​ការបរទេសវៀតណាម
 លោក Le Hai Binh បានអោយដឹងថា៖ វង់ចរចារ​លើកទី​១៨ស្ដីពីបញ្ហាសិទ្ធិ​មនុស្ស​រវាងវៀតណាមនិងអាមេរិក នាថ្ងៃទី ១១ ​និងទី១២ ឧសភាកន្លងទៅ នៅទីក្រុងវ់ាស៊ីន​តោន អាមេរិក ទទួលបាន​សមិទ្ធិផលសកម្មជាច្រើន។លោក Le Hai Binh បានអោយ
ដឹងថា៖

      “វៀតណាមបានជូនព័ត៌មានដោយគ្រប់គ្រាន់អំពីរាល់ការខំប្រឹងប្រែង សមិទ្ធផល និងគោលនយោបាយរបស់វៀតណាម ក្នុងការធានាសិទ្ធិរបស់ មនុស្សនៅវៀតណាម រួមទាំងផ្លាស់ប្តូរដោយស្មោះត្រង់ ជាក់ស្តែងចំពោះការ យកចិត្តទុកដាក់មួយចំនួន
ដែលអាមេរិកនាំចេញ។ ទន្ទឹមនឹងនោះ វៀតណាម ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរ
នៅបណ្តាយន្តការពហុភាគីអំពីសិទ្ធមនុស្ស ក្នុងនោះ មានក្រុមប្រឹក្សាសិទ្ធមនុស្ស
អ.ស.ប ដែលវៀតណាមនិងអាមេរិកជាសមាជិក”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ